ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រឿង​ជ្រុះ​តំណែង ! សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​ចំនួន​០៦​នាក់​ត្រូវ​បានបញ្ចប់​មុខតំណែង​

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ជា​អង្គភាព​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ចំនួន​០៦​នាក់ ត្រូវបាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣២២/២១៣ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ហើយ ដោយ​ការបញ្ចប់​មុខតំណែង​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​ទាំង​០៦​នាក់​នេះ​មិនត្រូវ​បានបញ្ជាក់​អំពី​មូលហេតុ​ឡើយ ។​

​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំង​០៦​នាក់​ដែល​ត្រូវបាន​បញ្ចប់​មុខតំណែង​នោះ​រួមមាន ៖ ១-​ឯកឧត្តម សួន វិសាល មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​, ២-​ឯកឧត្តម សូរ ចាន់​ធី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ , ៣-​ឯកឧត្តម ពេជ្រ សូរិយា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​, ៤-​ឯកឧត្តម ផន ស៊ីន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​, ៥-​ឯកឧត្តម គង់ សំ​អូន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង ៦-​ឯកឧត្តម ភុំ ប៊ុន​ផាន់ មាន​ឋានៈ​ស្មើ​អគ្គនាយក (​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៨/១២៣៧ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨) ។

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​ទាំង​០៦​នាក់ ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង​នោះ ក៏មាន​អ្នកខ្លះ​បាន និង​កំពុង​កាន់កាប់​មុខតំណែង​នៅក្នុង​ក្រសួង ស្ថាប័ន​មួយចំនួន​ផ្សេងទៀត ជាអាទិ៍ ៖ ឯកឧត្តម សួន វិសាល អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​១១ និង​ទី​១២ ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​, ឯកឧត្តម សូរ ចាន់​ធី ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​… ។​ល ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.