យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា តាំង ផេងប៉ោ ដែលគេស្គាល់ថាជាថៅកែថ្នាំលាបដ៏ល្បីឈ្មោះនៅកម្ពុជា និងជាថៅកែក្រុមហ៊ុន Tang Phengpor Glass Tempering Factory Co.,Ltd. ផងដែរនោះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣២២/២០០ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ។
លោក តាំង ផេងប៉ោ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏សកម្មម្នាក់នៅកម្ពុជា បើតាមប្រភពឯកសារខ្លះបានឲ្យដឹងថា ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៨២៩ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៨ ៕