ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រឿង​តូច​ក្លាយ​ជាធំ ! អាជ្ញាធរ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន Naga World

កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលមាន​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ (Naga World Limited) ដោយមាន​ខ្លឹមសា​ដើម​ទាំងស្រុង​ដូចខាងក្រោម ៖

​បច្ចុប្បន្ន ក្រុមបាតុករ​ដែលជា​ថ្នាក់ដឹកនាំ​សហជីព សកម្មជន​សហជីព និង​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន Naga World យ៉ាងហោចណាស់​ចំនួន​៨​នាក់​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការតវ៉ា​ក្នុង​សំណុំរឿង​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​បន​ល្បែងស៊ីសង​កាស៊ីណូ​ដែលមាន​អ្នកគ្រប់គ្រង​ធំ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​មួយ​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.