ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ចូល​កៀក​ដល់​ក្នុង​ក្រសួង​ហើយ ! កូនប្រុស​ផ្កាយ​៤​ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​

កូនប្រុស​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺ​លោក គីម រិទ្ធី ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ អតីត​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មកកាន់​មុខតំណែង​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​លេខ​៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ ។

​លោក គីម រិទ្ធី អតីត​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៦៥ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) និង​បាន​ផ្ទេរ​ក្របខ័ណ្ឌ​មកជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក្នុង​ឋានន្ត​រ​ស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៥២៧ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ។ មុនពេល​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) មកជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក្នុង​ឋានន្ត​រ​ស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​នោះ លោក គីម រិទ្ធី ក៏ត្រូវ​បានតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ដោយ​អនុក្រឹត្យ​លេខ​១៧២៨​អន​ក្រើ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» (Sic!) ។

​ឥឡូវនេះ លោក គីម រិទ្ធី បាន​កាន់​មុខតំណែង​ថ្មី «​ចូល​កៀក​ដល់​ក្នុង​ក្រសួងមហាផ្ទៃ​» ហើយ បន្ទាប់ពី​កាន់តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​អស់​រយៈពេល​ជាង​៧​ឆ្នាំ​រហូតដល់​ទទួលបាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.