ឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា អគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export និងក្រុមហ៊ុនជាច្រើនទៀត គឺឧកញ៉ា ទ្រី ភាព និងភរិយា គឺឧកញ៉ា គៀង ស្រីនាង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២១/៨២២ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជាដែលទទួលបានទ្រព្យសម្បត្តិមហាសាលពីជំនួញឈើនោះ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២១៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ ៕