List/Grid Yearly Archives: 2022
ចៅក្រមចំនួន១១នាក់ និងព្រះរាជអាជ្ញាចំនួន០៥នាក់ត្រូវបានតែងតាំង និងផ្ទេរមុខតំណែងនៅក្នុងស្ថាប័នតុលាការ

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៩៨...
ឧត្តមមន្ត្រីឡើងថ្នាក់ផ្កាយ ! ចៅហ្វាយខេត្តសៀមរាបដែលមានក្របខ័ណ្ឌដើមជាទាហានទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) ហើយ

ឯកឧត្តម ទៀ សីហា ដែលមានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៩៨៦៤ និងកំពុងកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបក្នុងក្របខ័ណ្ឌថ្មីជាឧត្តមមន្ត្រីនៃមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃនោះ...
ឈ្មួញជាឧកញ៉ាបានដីឧទ្យានជាតិជាកម្មសិទ្ធិ ! រាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីជិត១០០ហិកតាចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសីហនុ «រាម» ជូនអ្នកឧកញ៉ា ឃុន សៀ ធ្វើជាកម្មសិទ្ធិ

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យមួយលេខ០២អនក្រ.បក សម្រេចកាត់ឆ្វៀលដីទំហំ...
ប្រឡងដើម្បីផ្តល់នូវយុត្តិធម៌ និងបំបាត់គំនិតបក្ខពួកនិយម ! រំលឹកអំពីបេក្ខជនប្រឡងជាប់ជាអធិការ និងអភិបាលហិរញ្ញវត្ថុជំនាន់ទី១ កាលពីជិត៣០ឆ្នាំមុន

ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ ឆ្នាំ១៩៩៣មក គឺជាលើកដំបូងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) មានឯកឧត្តម សម រង្ស៊ី អតីតទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី...
ដំណឹងរើសទាហាន ! រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មី៤០២នាក់សម្រាប់បម្រើការឲ្យកងកាំជ្រួចការពារដែនអាកាស

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅលើសេចក្តីសម្រេចមួយលេខ៣០សសរ...
«ដូរដៃ»ហើយ ! អតិថិជនក្រុមហ៊ុន Opennet ដែលជាប់ក្នុងសំណុំរឿងក្ស័យធនត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom

នៅទីបំផុត កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោក អ៊ុក រី ដែលជាអភិបាលបណ្តោះអាសន្ននៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd. ហៅថា Opennet បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អតិថិជនទាំងអស់របស់ក្រុមហ៊ុន...
វគ្គសែរាជវង្សឡើងព្រះឋានៈ និងព្រះរាជតំណែង ! ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រីបីអង្គត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៥៧...
អតីតកាលដ៏មានន័យ ! រំលឹកអំពីវិធានការគ្រប់គ្រងការពារទ្រព្យសម្បត្តិរដ្ឋ (យានជំនិះរបស់រដ្ឋ) កាលពីជិត៣០ឆ្នាំមុន

ក្រោយការបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ដែលមាននាយករដ្ឋមន្ត្រីពីរប្លែកគេនៅលើពិភពលោកនាអំឡុងឆ្នាំ១៩៩៣រួចមក (សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីទី១...
ប្រធានសាលាដំបូងខេត្តកំពង់ធំទទួលបានការតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជ្រើសតាំងដោយព្រឹទ្ធសភា

បន្ទាប់ពីស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតជ្រើសតាំងរួចមក លោកចៅក្រម លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម...
ឡើងងារ «ឧកញ៉ា» បាត់ ! មេសមាគមមិត្តសិល្បៈដែលទទួលមូលនិធិពីនាយករដ្ឋមន្ត្រីទទួលបានការផ្តល់គោរមងារជា «ឧកញ៉ា»

បន្ទាប់ពីទទួលបានដំបូន្មាន និងសន្យាគោរពប្រតិបត្តិនូវដំបូន្មានដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីជាង២ឆ្នាំមុននោះ...
រើសយកមួយណា ម្ខាងងារឧកញ៉ា និងម្ខាងជានាយទាហាន ? អ្នកចម្រៀងល្បីឈ្មោះ និងជានាយទាហានស័ក្តិ៥ ព្រាប សុវត្ថិ ទទួលបានការផ្តល់គោរមងារជា «ឧកញ៉ា»

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានត្រាស់បង្គាប់ផ្តល់គោរមងារលោក...
ដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ! គ.ជ.ប ប្រកាសអំពីការចុះឈ្មោះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជាផ្លូវការ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ...
រឿង «ស្តាយងារឧកញ៉ា» ! ឧកញ៉ាមួយចំនួនមិនទាន់តាំងព្រះរាជក្រឹត្យស្រួលបួលផង ក៏ត្រូវបានបញ្ចប់គោរមងារវិញព្រោះតែជានាយទាហាន និងនាយនគរបាលជាតិ

ប្រិយមិត្តពិតជាធ្លាប់បានស្តាប់ចម្រៀងមួយបទមានចំណងជើងថា «ស្តាយឈ្មោះនិស្សិត» ប៉ុន្តែនៅទីនេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមលើកយកអត្ថបទរឿង «ស្តាយងារឧកញ៉ា» មកអត្ថាធិប្បាយដូចតទៅ...
កំហុសអ្នកណា ? រដ្ឋទុកឱកាសឲ្យក្រុមហ៊ុន Opennet ជំពាក់បំណុលរហូតដល់ជាង១០លានដុល្លារ ទើបបើកសំណុំរឿងក្ស័យធន

ក្រុមហ៊ុន King Technologies Co.,Ltd. ហៅថា Opennet ដែលមានលោក Dinh Quang Tuan ជនជាតិវៀតណាម ជាថៅកែធំ (ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន) ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា Internet...
មែន ឬលេងពេលជិតបោះឆ្នោត ? រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

យោងតាមតម្រូវការចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប...
លើកគ្នាគ្រប់គ្រង ! រាជរដ្ឋាភិបាលសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយសេចក្តីសម្រេចលេខ២៧សសរ...
វគ្គក្ស័យធន ? ទីបំផុតតុលាការសម្រេចបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុនបម្រើសេវា Internet មួយឈ្មោះ Opennet តាមបណ្តឹងរបស់ក្រសួងMPTC

ទីបំផុត សាលាដំបូងរាជធានីភ្នំពេញបានវិនិច្ឆ័យសេចក្តីសម្រេចបើកសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុនបម្រើសេវាកម្ម Internet មួយឈ្មោះ King Technologies Co.,Ltd. ឬហៅថា Opennet ជាភាគីកូនបំណុល តាមបណ្តឹងចុះថ្ងៃទី២២...
ប្រិយមិត្តជ្រាបដែរឬទេ ? អតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជាចំនួន០៣នាក់ដែលទទួលបានការកាន់កាប់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី

ក្នុងចំណោមសមាសភាពឧបនាយករដ្ឋមន្ត្រីចំនួន១០នាក់នៃគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺមានចំនួន០៣នាក់ ដែលធ្លាប់ទទួលបានការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ...
ប្រិយមិត្តគួរជ្រាប ! តើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយណាដែលទទួលបានការផ្តល់គោរមងារជាឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា មុនគេ ?

ចាប់តាំងពីបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ និងរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និងប័ណ្ណស្ថាបនាជាតិ...