ថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំ ២០២២

​បញ្ជាការដ្ឋាន​អង្គរក្ស​កាន់តែ​ធំធាត់ ! ពលទាហាន​ថ្មី​ចំនួន​៣៤៣​នាក់​ត្រូវបាន​បញ្ចូល​ក្របខ័ណ្ឌ​បំពេញ​ឲ្យ​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​អង្គរក្ស

កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​បញ្ចូល​ក្របខ័ណ្ឌ​ពលទាហាន​ថ្មី​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៣៤៣​នាក់​សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន ដោយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​១១៣​សសរ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​បញ្ជាការដ្ឋាន​អង្គរក្ស​បច្ចុប្បន្ន​ត្រូវបាន​ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៤៤៤ ជា​មេបញ្ជាការ និង​មាន​មេបញ្ជាការរង​ជាច្រើន​នាក់​ទៀត​ដែល​ក្នុងនោះ​ក៏មាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មេបញ្ជាការរង​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.