នាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០១៨៣ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ (National Defense University-NDU) មានឋានៈស្មើរដ្ឋមន្ត្រីនោះ ទទួលបានការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១១២១/៧៩៣ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
កាលពីរយៈពេលជាង៣ឆ្នាំមុន ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៨/២៣៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ និងធ្លាប់ទទួលបានការតែងតាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិជំនួសឯកឧត្តមឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត អ៊ុង ស៊ាន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៨/២៣៥ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ ជា តារា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០១៨៣ ធ្លាប់ ទទួលបានការតែងតាំងជានាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្នតាំងពីនៅមានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) មកម្ល៉េះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៩/៦៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ។
រយៈពេលប្រមាណ១០ឆ្នាំក្រោយមក ឯកឧត្តមឧត្តមសេនីយ៍ ជា តារា ក៏ធ្លាប់ទទួលបានការតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្នតាំងពីនៅមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៦១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ ។
ពេលកំពុងកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋាននោះ ឯកឧត្តមឧត្តមសេនីយ៍ ជា តារា ក៏ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (គ្មានបញ្ជាក់អំពីឋានៈស្មើ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៦៤៦ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ។
បន្ទាប់មក ឯកឧត្តមឧត្តមសេនីយ៍ឯក ជា តារា ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១០/២២០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១០ ។
លើសពីនេះ នៅដើមឆ្នាំ២០១២ ឯកឧត្តមនាយឧត្តសេនីយ៍ផ្កាយមាស៤ ជា តារា ក៏ធ្លាប់ទទួលបានការតែងតាំងជានាយកនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ៤៣អនក្រ.តត ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ និងមុខតំណែងនេះក៏ត្រូវបានដកហូតវិញក្នុងរយៈពេលប្រមាណ០៣ឆ្នាំក្រោយ ហើយត្រូវបានដាក់ជំនួសដោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៧៥៥៥៥ (តាំងពីនៅមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ) និងត្រូវជាកូនប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដោយអនុក្រឹត្យលេខ៩៩៧អនក្រ.តត ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅមុនពេលលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ទទួលបានការតែងតែងតាំងមុខតំណែងថ្មីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិ ៕