ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​ចេះតែ​បន្ត​កាត់​ជា​ហូរហែ ! ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១៥៥​ហិកតា​ទៀត​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចកា​ត់​ប្រគល់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល​ធ្វើជា​កម្មសិទ្ធិ​

ផ្ទៃដី​ទំហំ​១៥៥​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ចេញពី​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) និង​ធ្វើ​ប្រទានកម្ម​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ (​ទំហំ​៥៥​ហិកតា​) និង​ក្រសួងសុខាភិបាល (​ទំហំ​១០០​ហិកតា​) ជា​កម្មសិទ្ធិ​បន្ទាប់ពី​បានធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​រួចមក ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៨៨​អនក្រ​.​បក និង​អនុក្រឹត្យ​លេខ​១៨៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ។

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ យ៉ាងហោចណាស់​មាន​ផ្ទៃដី​ទំហំ​៨ ៤២៤ ៥១៨,៥​ម៉ែត្រក្រឡា (​ជាង​៨៤២​ហិកតា​) ហើយ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ចេញពី​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ និង​ប្រទានកម្ម​ជូនទៅ​បុគ្គល​ឯកជន និង​ស្ថាប័នរដ្ឋ​មួយចំនួន​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​មិនទាន់​បញ្ឈប់​ដូចខាងក្រោម ៖

១-​កាត់​ផ្ទៃដី​ទំហំ​៤៥៦ ៥៥៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ព្រៃ​ស្វាយ ភូមិ​ត្នោត​ខ្ពស់ ភូមិ​ទួល និង​ភូមិ​បឹង​ខ្ទំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ស៊ី ជិន​ម៉ូ​វ គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាង​ជា​ម្ចាស់​ដី​ដើម​) ដោយ​អនុក្រឹត្យ​លេខ​១៣២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

២-​កាត់​ផ្ទៃដី​ទំហំ​២០​ហិកតា ប្រទានកម្ម​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​កម្មសិទ្ធិ (​អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​) ដោយ​អនុក្រឹត្យ​លេខ​១៤៧​អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

៣-​កាត់​ផ្ទៃដី​ទំហំ​៤៥៧ ៨៩៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​កោះរ​ងាង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឧកញ៉ា ស៊ុយ សុផាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច (​បច្ចុប្បន្ន​មរណភាព​) គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។​

៤-​កាត់​ផ្ទៃដី​ទំហំ​៧៧ ១៣៨​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ម៉ែន សុខ គ្រប់គ្រង​ជា​កម្មសិទ្ធិ ( អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។​

៥-​កាត់​ផ្ទៃដី​ទំហំ​៧៥​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ផ្តល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ ដោយ​ស្មារតី​លិខិត​លេខ​៣៦៨​សជណ​.​ម​យ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

៦-​កាត់​ផ្ទៃដី​ទំហំ​៧៨ ៣១៤​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ សាយ សោភា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ។​

៧-​កាត់​ផ្ទៃដី​ទំហំ​១៩៦​ហិកតា ៥ ៦៥៩​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​លោកស្រី អ៊ុយ បូរី និង​លោកស្រី គង់ សុធី ជា​កម្មសិទ្ធិ (​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​២១២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ។​

៨-​កាត់​ផ្ទៃដី​ទំហំ​២៧ ៦៥៩​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​គ្រួសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​១៦​គ្រួសារ ដោយ​អនុក្រឹត្យ​លេខ​២១៤​អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ។​

៩-​កាត់​ផ្ទៃដី​ទំហំ​២០​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ឲ្យ​ក្រសួងសុខាភិបាល​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​២២០​អនក្រ​.​បក ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ។​

១០-​កាត់​ផ្ទៃដី​ទំហំ​៤​ហិកតា ស្ថិតនៅ​ជាប់​នឹង​ភាគ​ខាងលិច​នៃ​ទីតាំង​ដី​របស់​ក្រសួងយុត្តិធម៌ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ក្រសួង​មុខងារសាធារណៈ​សម្រាប់​សាងសង់​អគារ​ទីស្តីការក្រសួង​មុខងារសាធារណៈ តាម​ស្មារតី​លិខិត​លេខ​៦៣​សជណ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

១១-​កាត់​ផ្ទៃដី​ទំហំ​៤៦ ៤៧៧​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ជូនទៅ​ឈ្មោះ សាយ សោភា ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​៦៤​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ ។​

១២-​កាត់​ផ្ទៃដី​ទំហំ​១០០​ហិកតា ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​ក្រសួងមហាផ្ទៃ​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១២៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ និង​អនុក្រឹត្យ​លេខ​១៧៤​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ។​

១៣-​កាត់​ផ្ទៃដី​ទំហំ​១៥០ ៦៥១​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៣៨​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ។​

១៤-​កាត់​ផ្ទៃដី​ទំហំ​១៨២ ៣៧២​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៤០​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ។​

១៥-​កាត់​ផ្ទៃដី​ទំហំ​៧៤ ៨៥៥​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ តំណាង​ដោយ​លោក ភី​ន ភី និង​លោក ស៊ុំ ផល ជា​កម្មសិទ្ធិ (​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​១៤២​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ។​

១៦-​កាត់​ផ្ទៃដី​ទំហំ​៣៥៩ ៧២៧,៥​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​, ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា គឹមអ៊ី​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សៀ សម្បត្តិ និង​លោក ប៉ោ ម៉េង ជា​កម្មស​ទ្ធិ (​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​១៦៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ។​

១៧-​កាត់​ផ្ទៃដី​ទំហំ​៤៧៨ ២៧៤​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ និង​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រគល់ជូន​ឈ្មោះ សាយ សោភា ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ។​

១៨-​កាត់​ផ្ទៃដី​ទំហំ​៤៣ ៩៤៦​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​លោកស្រី លន់ ណា​រី (​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​១៧៦​អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ។​

១៩-​កាត់​ផ្ទៃដី​ទំហំ​២៨៥ ០០០​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កា់​ត​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី (​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​១៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ។​

២០-​កាត់​ផ្ទៃដី​ទំហំ​៥៥​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​អនុក្រឹត្យ​លេខ​១៨៨​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ។

២១-​កាត់​ផ្ទៃដី​ទំហំ​១០០​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ក្រសួងសុខាភិបាល ដោយ​អនុក្រឹត្យ​លេខ​១៨៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.