ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

សន្តិភាព​ពេញបន្ទុក ? សមាជិក សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) ចំនួន​៣៣​នាក់​បាន​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ

ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) ចំនួន​៣៣​នាក់ ដែល​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​ក្នុង​មហាសន្និបាត​លើក​ទី​២៦​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) នៅ​ទីស្នាក់ការ​គណៈមេធាវី​នា​ថ្ងៃទី​១៦-១៨ ខែតុលា ឆ្នាំ​២០២១​នោះ បាន​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​របស់លោក​មេធាវី លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​សមាសភាព​សមាជិក សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​១០ (២០២១-២០២៤) រួមមាន ៖ ១-​លោក​មេធាវី សាំង វណ្ណៈ អត្តលេខ​៣៥៧, ២-​លោក​មេធាវី សួស សាមឿន អត្តលេខ​២៨៤, ៣-​លោក​មេធាវី ទូច ធី​រិ​ទ្ធ អត្តលេខ​៤៧៥, ៤-​លោកស្រី​មេធាវី មុត ពិសិដ្ឋ អត្តលេខ​៣៩៩, ៥-​លោក​មេធាវី គឹម វាសនា អត្តលេខ​៣១៤, ៦-​លោក​មេធាវី កេង សុ​ម៉ា​ឡា អត្តលេខ​៥០៧, ៧-​លោក​មេធាវី លីម ស៊ីម អត្តលេខ​៥៩១, ៨-​លោក​មេធាវី នាង បញ្ញា អត្តលេខ​៤៥៤, ៩-​លោកស្រី​មេធាវី នៅ ច័ន្ទ​សុជាតា អត្តលេខ​៤៣៣, ១០-​លោក​មេធាវី លី ទិ​ត្យ​បូ​នា​មី អត្តលេខ​៨៧៥, ១១-​លោក​មេធាវី យ៉ុ​ន ប៊ុន​ណា អត្តលេខ​១៥៩១, ១២-​លោកស្រី​មេធាវី ប៉ែន សុវណ្ណនី អត្តលេខ​៥៤៣, ១៤-​លោក​មេធាវី កែវ ពេ​ជ្ជ​នៈ អត្តលេខ​១៣៦១, ១៤-​លោក​មេធាវី អ៊ឹង កិរិយា អត្តលេខ​៥៨៧, ១៥-​លោក​មេធាវី យិ​ច ស​មិ​ទ្ទិ អត្តលេខ​៣៦០, ១៦-​លោកស្រី​មេធាវី សេង វួ​ច​ហ៊ុន អត្តលេខ​២៧៣, ១៧-​លោក​មេធាវី គឹម ផល​ស៊ី អត្តលេខ​៨៨៨, ១៨-​លោក​មេធាវី ជា ភា​រ៉ា អត្តលេខ​៧៧០, ១៩-​លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ អត្តលេខ​៥៤៥, ២០-​លោក​មេធាវី ធួន សុធា អត្តលេខ​១២៩៥, ២១-​លោក​មេធាវី ខៀវ សំបូរ អត្តលេខ​៣៧៣, ២២-​លោក​មេធាវី គឹម សុជាតិ អត្តលេខ​៦៦៨, ២៣-​លោក​មេធាវី ហួន វិទ្យា អត្តលេខ​១២១១, ២៤-​លោក​មេធាវី សេង ឈុនលី អត្តលេខ​៧៩២, ២៥-​លោកស្រី​មេធាវី ជា សុក​នួន អត្តលេខ​៤៦៧, ២៦-​លោកស្រី​មេធាវី កែវ ឆដា​ផស្ស អត្តលេខ​៧៦៤, ២៧-​លោក​មេធាវី កេ​ត ច័ន្ទ​ម៉ា​នី​ន អត្តលេខ​៦២៧, ២៨-​លោក​មេធាវី ខៀវ តុលា អត្តលេខ​៨៥៤, ២៩-​លោក​មេធាវី ហាក់ សុភា​រិ​ទ្ធ អត្តលេខ​១០៨៣, ៣០-​លោក​មេធាវី សួង សុផល អត្តលេខ​១៥០, ៣១-​លោក​មេធាវី គង់ ពិ​ទូ អត្តលេខ​៦២៩, ៣២-​លោក​មេធាវី លី សុវណ្ណ​បញ្ញា អត្តលេខ​១០១៤ និង៣៣-​កញ្ញា​មេធាវី ស្វាយ សុ​លីដា អត្តលេខ​១៣៦៩ ។​

​មាត្រា​១៧​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​បានចែង​បញ្ញត្តិ​ថា «​បែបបទ​នៃ​ការបោះឆ្នោត ការកោះអញ្ជើញ​មក​រួម​ប្រជុំ និង​កូរ៉ុម​ត្រូវបាន​កំណត់ដោយ​បទបញ្ជាផ្ទៃក្នុង ។ មេធាវី​ដែលមាន​សិទ្ធិ​បោះឆ្នោត ឬ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​អាច​ប្តឹងតវ៉ា​អំពី​ការបោះឆ្នោត​នេះ​ទៅ​សាលាឧទ្ធរណ៍​បាន ។ ពាក្យបណ្តឹង​នេះ​ត្រូវធ្វើឡើង​ដោយ​មេធាវី​ក្នុង​រយៈពេល​១៥​ថ្ងៃក្រោយ​ការបោះឆ្នោត ឬ​ដោយ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល​១៥​ថ្ងៃ​គិតពី​ថ្ងៃ​ទទួលដំណឹង​ស្តីពី​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ។​» ។ ដូច្នេះ ពិធី​ផ្ទេរ និង​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) គឺ​បាន​ធ្វើឡើង​ដោយ​មិន​រង់ចាំ​ដល់​រយៈពេល​ផុតកំណត់​នៃ​បណ្តឹងតវ៉ា​នោះឡើយ ហើយ​ទំនងជា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គិតទុក​ជាមុន​ក្រោមរូបភាព «​សន្តិភាព​ពេញបន្ទុក​» ថា គ្មាន​អ្នក​ប្តឹងតវ៉ា​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ (Sic!) ។​

​គួរ​រំលឹក​ជូន​ដែរ​ថា មាន​សមាជិក សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១១៥​នាក់ បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) និង​មាន​សមាជិក សមាជិកា​គណៈមេធាវី​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​២ ០៩៧​នាក់ ។ នៅ​នៅ​ថ្ងៃ​បោះឆ្នោត គឺមាន​ចំនួន​អ្នក​ផ្ទេរសិទ្ធិ​យ៉ាងច្រើន​រហូតដល់​ជាង​៨០០​នាក់ ។

​មាត្រា​១៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​បានចែង​បញ្ញត្តិ​ថា «​ក្រុមប្រឹក្សា​គណៈមេធាវី​ពិនិត្យ​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី ។ ក្រុមប្រឹក្សា​គណៈមេធាវី​ធានា​ការបំពេញភារកិច្ច និង​ការពារ​សិទ្ធិ​របស់​មេធាវី ។ ក្រុមប្រឹក្សា​គណៈមេធាវី​មាន​ភារកិច្ច​ជាអាទិ៍​ដូចតទៅ ៖ -​ធ្វើ​បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌​, -​សម្រេច​ឲ្យ​ចុះឈ្មោះ​ធ្វើ​កម្មសិក្សា និង​ចុះឈ្មោះ​ក្នុង​បញ្ជី​គណៈមេធាវី​, -​សម្រេច​លើ​ការស្នើសុំ​អនុញ្ញាត​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មេធាវី​, -​ពិនិត្យ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងឡាយ​ដែល​មេធាវី​មាន​កាតព្វកិច្ច​ត្រូវដាក់​ឲ្យ​ពិនិត្យ​ហើយ បញ្ចេញមតិ​ណែនាំ​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងនោះ​, -​ត្រួតពិនិត្យ​ការកាន់កាប់​ទៀងទាត់​នៃ​បញ្ជី​គណនេយ្យ​របស់​មេធាវី​, -​ធានា​ការគោរពវិន័យ និង​ការដាក់វិន័យ​, -​ធានារ៉ាប់រង​ការរៀបចំ និង​ការគ្រប់គ្រង​សេវា​ទូទៅ​របស់​គណៈមេធាវី​, -​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ថវិកា​របស់​គណៈមេធាវី កំណត់​ចំនួន​ទឹកប្រាក់​ភាគទាន​របស់​មេធាវី​ម្នាក់ៗ និង​បង់ប្រាក់​ធានា​រួម​សម្រាប់​វិជ្ជាជីវៈ​មេធាវី​, -​គ្រប់គ្រង​បេឡា​នៃ​មូលនិធិ​របស់​គណៈមេធាវី​, -​បញ្ចេញមតិ​លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​វិស័យ​យុត្តិធម៌ និង​សិទ្ធិ​របស់​មេធាវី ក្នុង​វិស័យ​ការពារ​ជាអាទិ៍​នៅពេលដែល​មានការ​អញ្ជើញ​ពី​អាជ្ញាធរ​សាធារណៈ ។ » ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.