ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ឲ្យ​ក៏​លឿន និង​ដក​វិញ​ក៏​លឿន ! រាជរដ្ឋាភិបាល​ធ្លាប់​សម្រេច​កាត់​ឆ្វៀល​ដី​អតីត​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ទំហំ​ជិត​១២​ហិកតា​នៅ​ខេត្ត​ព្រះសីហនុ​ជូន​ឧកញ៉ា សេង គាង ជា​កម្មសិទ្ធិ ប៉ុន្តែ​០២​ថ្ងៃក្រោយ​ក៏​លែង​ឲ្យ​វិញ​

មិនដឹង​ជាម​ន្ត្រី​រូប​ណា​ម្នាក់​ផ្តល់យោបល់ ឬ​លើកសំណើ​នោះទេ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ធ្លាប់បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ​១១៦ ១៥០​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​អនុ​ប​យោគ​ជា​ដីឯកជន​របស់​រដ្ឋ និង​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ឧកញ៉ា សេង គាង ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ។​

​ប៉ុន្តែ​រយៈពេល​០២​ថ្ងៃ​ក្រោយមក​ដោយ​មិនដឹង​មូល​ហេតុអ្វី​ពិតប្រាកដ​នោះទេ ស្រាប់តែ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​និរាករណ៍​អនុក្រឹត្យ​លេខ​១៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​ស្តីពី​ការ​កាត់​ឆ្វៀល​ដី​ទំហំ​១១៦ ១៥០​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​អនុ​ប​យោគ​ជា​ដីឯកជន​របស់​រដ្ឋ និង​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​លោកស្រី សេង គាង ចោល​វិញ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤១​អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ (​រំលង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តែមួយ​លេខ គឺ​លេខ​១៤០​អនក្រ​.​បក​) ។​

​លោកស្រី សេង គាង ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​យ៉ាងសកម្ម​ម្នា​ក់នៅ​ប្រទេស​កម្ពុជា​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៣/០០៣ ចុះ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០០៣ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.