ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

វាសនា​មហាមន្ត្រី​បាន​ដី​រដ្ឋ​ជា​កម្មសិទ្ធិ ! នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​មេ​បញ្ជា​ការ​កងទ័ព មេបញ្ជាការ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ឧ​ត្ត​ម​សេនីយ៍​២​នាក់​ទៀត​ទទួលបាន​ផ្ទៃដី​បឹង​តា​មោក​ជាង​៣០​ហិកតា​ធ្វើជា​កម្មសិទ្ធិ​

​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែល​ត្រូវ​បានកំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​២០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ទំហំ​៣ ២៣៩,៧​ហិកតា ស្ថិតក្នុង​រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រេច​កាត់​ផ្ទៃដី​ចេញ​ទំហំ​៣៥៩ ៧២៧,៥​ម៉ែត្រក្រឡា សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​, ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា គឹមអ៊ី​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សៀ សម្បត្តិ និង​លោក ប៉ោ ម៉េង ធ្វើជា​កម្មសិទ្ធិ ។

​ការធ្វើ​ប្រទានកម្ម​ផ្ទៃដី​ទំហំ​៣៥៩ ៧២៧,៥​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​កាត់​ចេញពី​ផ្ទៃ​បឹង​តា​មោក​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ឧ​ត្ត​ម​សេនីយ៍​យោធា​ទាំង​៤​នាក់ និង​លោក ប៉ោ ម៉េង នេះ គឺធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើ​អនុ​ប​យោគ​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៦៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ។

​មិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​៣៥៩ ៧២៧,៥​ម៉ែត្រក្រឡា (​ជិត​៣៦​ហិកតា​) ដើម្បី​ធ្វើ​ប្រទានកម្ម​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ (​អតីត​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​) ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា គឹមអ៊ី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​នាយក​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួងការពារជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សៀ សម្បត្តិ ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ប៉ោ ម៉េង ជា​កម្មសិទ្ធិ (​ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​) នោះ​នៅឡើយ​ទេ ។​

​គិត​រហូតមកទល់​ប​ច្ចុ​ប្បន្ន​នេះ ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោគ​ទៅជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ និង​កាត់​ផ្ទៃដី​ធ្វើ​ប្រទានកម្ម​ជូនទៅ​ស្ថាប័នរដ្ឋ​មួយចំនួន និង​បុគ្គល​ឯកជន​ជាច្រើន​នាក់​ជា​កម្មសិទ្ធិ​អស់យ៉ាង​ច្រើន​ហិកតា​ជា​បន្តបន្ទាប់​រួចមកហើយៗ​ក៏មាន​បុគ្គល​ខ្លះ «​ជួប​ស៊យ​» ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ដកហូត​ដី​វិញ​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.