ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

រឿង​រាជការ ! រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បម្រុង «​មើលរំលង​» សមត្ថភាព និង​ឆន្ទៈ​របស់​មន្ត្រី​ដែល​វាយតម្លៃ​ខ្ពស់​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ?

មន្ត្រីរាជការ​ដែលមាន​សមត្ថភាព និង​ឆន្ទៈ​មោះមុត​ក្នុងការ​បម្រើ​ការងារ​មួយរូប​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​តែងតាំង​ជា​ប្រធានការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៃ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ក្រោយមក​មន្ត្រី​រូបនេះ​ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​តាម​កម្រិត​បរិញ្ញាបត្រ​ពី​ថ្នាក់​ចាស់ (​ក​.២.១) មក​ថ្នាក់​ថ្មី (​ក​.១.៦) កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ ។​

​ជាមួយគ្នានេះដែរ​ក៏មាន​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ហើប​ប្រាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ឲ្យ​ដឹងថា មន្ត្រី​ដែលមាន​សមត្ថ​ភាពស្រប​តាម​ជំនាញ និង​មាន​ឆន្ទៈ​ដែល​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនោះ​ត្រូវ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​រៀបចំ​គម្រោង​ផ្ទេរ​ភារកិច្ច​ពី​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ដើម្បី «​លៃលក​» ដាក់បញ្ចូល​មន្ត្រី​បក្ខ​ពួកលោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​វិញ (Sic!) ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ប្រសិនបើ​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ​ក្លាយ​ជាការ​ពិតមែន គឺ​មានន័យថា លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ «​មើលរំលង​» សមត្ថភាព​របស់​មន្ត្រី​ដែល​វាយតម្លៃ​ខ្ពស់​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​ហើយ ៗ ក៏​ជា​បច្ច័យ​នាំ​ឲ្យ​មន្ត្រីរាជការ​ដែលមាន​ស​ម​ត្ថ​ភាព​ស្របតាម​ជំនាញ និង​ឆន្ទៈ​ក្នុងការ​បម្រើ​ការងារ «​បាក់​ទឹកចិត្ត​» ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.