ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ពិតជា​អ​ច្ច​រិ​យៈ​លើ​លោក​មែន ! នាយទាហាន​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ចំនួន​ពីរ​នាក់​មាន​អត្តលេខ​ត្រួតគ្នា​តែមួយ​

កាលពី​អំឡុង​ដើមឆ្នាំ​២០០៩ ឯកឧត្តម ជៀង អំ ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៩/៣៥៦ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០៩ (​ព្រះរាជក្រឹត្យ​សរសេរថា ឧ​ត្ត​ម​សេនីយ៍​ទោ ជៀង អំ អត្តលេខ​០០០០៦២) ។

​ដោយឡែក នា​អំឡុង​ចុងឆ្នាំ​២០១២ ឯកឧត្តម នៅ សំ ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១២/១០៦៣ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១២ (​ព្រះរាជក្រឹត្យ​សរសេរថា ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក នៅ សំ អត្តលេខ​០០០០៦២) ។ បច្ចុប្បន្ន ឯកឧត្តម នៅ សំ កំពុងកាន់​មុខតំណែង​ក្នុង​អាណត្តិ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ។

​បន្ទាប់មកទៀត ក្រោយពេល​ឯកឧត្តម ជៀង អំ អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៣៦៨ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦​នោះ ឯកឧត្តម​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤៥០ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ (​ព្រះរាជក្រឹត្យ​សរសេរថា ឧ​ត្ត​ម​សេនីយ៍​ឯក ជៀង អំ អត្តលេខ​០០០០៦២) ។

​អនុលោម​តាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៩/៣៥៦ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០៩, ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១២/១០៦៣ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១២ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤៥០ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ចំនួន​២​នាក់ ក្នុង​ក្របខ័ណ្ឌ​ដើម​របស់ខ្លួន (​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នៅ សំ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង អំ​) មាន​អត្តលេខ​ត្រួតគ្នា​តែមួយ (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.