ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ទ្រាំលែងបាន​ហើយ ! មេ និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យរ​ង​ការប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ពីបទ​ប្រព្រឹត្ត​ពុករលួយ​ជា​ប្រព័ន្ធ​

​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ត្រី​ម្នាក់​ឈ្មោះ ហម គឹម​វង់ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង​ផ្លូវការ​គោរព​ជូន​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ប្តឹង​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ (​ទាមទារ​ការបង់ប្រាក់​ដោយ​គ្មាន​វិក្កយបត្រ​) ។​

​ស្ត្រី​ឈ្មោះ ហម គឹម​វង់ ដែលជា​ម្ចាស់​បណ្តឹង​បានស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ប្រធាន និង​មន្ត្រីក្រោមឱវាទ​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ (​សូម​អាន​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ទាំងស្រុង​របស់​ស្ត្រី​ឈ្មោះ ហម គឹម​វង់​) ។

​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ (​ពីមុន​ហៅថា សាខា​កាំកុងត្រូល​) មាន​លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​ប្រធាន ឋិត​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម ដែលមាន​ឯកឧត្តម ផាន អូន ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២១/២០៨ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១) ។

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​បញ្ជាក់​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ​ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​ចោទប្រកាន់​របស់​ស្ត្រី​ឈ្មោះ ហម គឹម​វង់ នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.