ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​រឿង COVID-19 និង​មហាអំណាច​ចិន ! តើ​ចិន​ពូកែ​ប្រយុទ្ធប្រឆាំង និង​ព្យាបាល​ឬ ទើប​មាន​ករណី​ឆ្លង និង​ស្លាប់​តិចជាង​យ៉ាងច្រើន​ធៀប​នឹង​ប្រទេស​មហាអំណាច​៤​ទៀត ?

មជ្ឈដ្ឋាន​ទូទៅ​ពិតជា​បានដឹង​យ៉ាងច្បាស់​ថា មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដែល​កំពុង​រាតត្បាត​នៅលើ​ពិភពលោក​រហូតដល់​ស​ព្វ​ថ្ងៃនេះ​បាន​ផ្ទុះ​កើតចេញ​មុនគេ​មកពី​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ជា​ប្រទេស​មហាអំណាច​មួយ (​សមាជិក​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​) ក្នុងចំណោម​ប្រទេស​មហាអំណាច​ចំនួន​៤​ទៀត គឺ​សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, បារាំង និង​រុស្ស៊ី ។​

​ទោះបី​ប្រទេស​ចិន​មានការ​ផ្ទុះ​កើតចេញ​ជំងឺ​កូ​វីដ​-១៩​មុនគេ​បង្អស់​តាំងពី​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​ក្តី និង​មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី​១​លើ​ពិភពលោក​ក្តី ប៉ុន្តែ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​គេហទំព័រ Worldometer គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ឲ្យ​ឃើញថា​ប្រទេស​ចិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ករណី​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​តិចជាង​យ៉ាងច្រើន​ធៀប​ទៅនឹង​បណ្តា​ប្រទេស​មហាអំណាច​៤​ផ្សេងទៀត​ដែល​សុទ្ធ​តែមាន​ចំនួន​ប្រជាពលរដ្ឋ​តិចជាង​ប្រទេស​ចិន ។​

​ទិន្នន័យ​តួលេខ​ដែល​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ Worldometer បាន​ឲ្យ​ដឹង​អំពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​បណ្តា​ប្រទេស​មហាអំណាច​ទាំង​ប្រាំ​ដូចតទៅ ៖

១-​សហរដ្ឋអាមេរិក (​ប្រជាពលរដ្ឋ​ចំនួន ៣៣៣ ៣៧៣ ៦៩០​នាក់ និង​បាន​តេស្ត​រក​មេរោគ​ចំនួន ៦២៥ ០១២ ៥៤២​នាក់​) ៖ ឆ្លង​ចំនួន ៤៣ ២៤២ ៩១៦​នាក់​, ជាសះស្បើយ​ចំនួន ៣២ ៨៣០ ០២៥​នាក់​, ស្លាប់​ចំនួន ៦៩៦ ៨៧២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៩ ៧១៦ ០១៩​នាក់ ។

២-​ចក្រភព​អង់គ្លេស (​ប្រជាពលរដ្ឋ​ចំនួន ៦៨ ៣២១ ៦៦៤​នាក់ និង​បាន​តេស្ត​រក​មេរោគ​ចំនួន ២៩៣ ៩១៧ ៥៨៦​នាក់​) ៖ ឆ្លង​ចំនួន ៧ ៤៩៦ ៥៤៣​នាក់​, ជាសះស្បើយ​ចំនួន ៦ ០៤៣ ៥៥៧​នាក់​, ស្លាប់​ចំនួន ១៣៥ ៤៥៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ៣១៧ ៥៣១​នាក់ ។

៣-​រុស្ស៊ី (​ប្រជាពលរដ្ឋ​ចំនួន ១៤៦ ០១០ ៩៥៤​នាក់ និង​បាន​តេស្ត​រក​មេរោគ​ចំនួន ១៨៧ ៧០០ ០០០​នាក់​) ៖ ឆ្លង​ចំនួន ៧ ៣៣៣ ៥៥៧​នាក់​, ជាសះស្បើយ​ចំនួន ៦ ៥៤២ ២១៣​នាក់​, ស្លាប់​ចំនួន ២០០ ៦២៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៩០ ៧១៩​នាក់ ។

៤-​បារាំង (​ប្រជាពលរដ្ឋ​ចំនួន ៦៥ ៤៥០ ០៣១​នាក់ និង​បាន​តេស្ត​រក​មេរោគ​ចំនួន ១៣៨ ៥៧២ ៣៥៣​នាក់​) ៖ ឆ្លង​ចំនួន ៦ ៩៦៤ ៦៩៩​នាក់​, ជាសះស្បើយ​ចំនួន ៦ ៦៨២ ៩៨៩​នាក់​, ស្លាប់​ចំនួន ១១៦ ២៥១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៦៥ ៤៥៩​នាក់ ។

៥-​ចិន (​ប្រជាពលរដ្ឋ​ចំនួន ១ ៤៣៩ ៣២៣ ៧៧៦​នាក់ និង​បាន​តេស្ត​រក​មេរោគ​ចំនួន ១៦០ ០០០ ០០០​នាក់​) ៖ ឆ្លង​ចំនួន ៩៥ ៨៥១​នាក់​, ជាសះស្បើយ​ចំនួន ៩០ ២៣១​នាក់​, ស្លាប់​ចំនួន ៤ ៦៣៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៩៨៤​នាក់ ។

​អនុលោម​តាម​ទិន្នន័យ​តួលេខ​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ Worldometer ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូ​វប្រ​ការគួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​ថា គឺ​ប្រទេស​មហាអំណាច​ចិន​បានធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​ប្រជាពលរដ្ឋ​របស់ខ្លួន​មាន​ចំនួន​តិចជាង​បើ​ធៀប​ទៅនឹង​ការអនុវត្ត​ធ្វើតេស្ត​រក​មេរោគ​របស់​បណ្តា​ប្រទេស​មហាអំណាច​ទាំង​៤​ក្រៅពី​ចិន​ដែលមាន​លទ្ធភាព​ធ្វើតេស្ត​រក​មេរោគ​ច្រើនជាង​ប្រជាពលរដ្ឋ​ទៅទៀត ។​

​គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅលើ​ពិភពលោក​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន ២៣០ ៤១៨ ៤២៤​នាក់​, ជាសះស្បើយ​ចំនួន ២០៧ ១៦៩ ៥៤៣​នាក់ និង​ស្លាប់បាត់​បង់ជីវិត​ចំនួន ៤ ៧២៤ ៨២៤​នាក់ ។​

​អ្នកតាមដាន​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​ចោទ​ជា​សំណួរ​ថា តើ​ចិន​បាន​ត្រៀម​ទុក​អ្វីៗ​រួចជាស្រេច​ក្នុង​លក្ខណៈ​ដឹង​ជាមុន ឬ​មកពី​ការធ្វើ​តេស្ត​រក​មេរោគ​មាន​ចំនួន​តិចតួច ឬ​មកពី​មាន​សមត្ថភាព​គ្រប់គ្រង​បានល្អ ឬ​មកពី​មានការ​បិទបាំង​តួលេខ​ពិតប្រាកដ ឬ​មកពី​មាន​វិជ្ជា​វេជ្ជសាស្ត្រ​ពូកែ​ដែល​អាច​ប្រឆាំង និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ទើប​ប្រទេស​មហាអំណាច​ចិន​មាន​ករណី​ឆ្លង និង​ករណី​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំ​ងី​កូ​វីដ​-១៩ តិចជាង​យ៉ាងច្រើន​បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​មហាអំណាច​ឯទៀត ? ៕​

Filed in: Feature, សុខភាព, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.