ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ស្លន់ស្លោ​នឹង​មេរោគ​ជំងឺ COVID-19 ពេក​ទើប​មន្ត្រី​ក្រសួងសុខាភិបាល​សរសេ​រ​អក្សរ​ខ្មែរ​ខុសឆ្គង​ដដែលៗ​រហូតដល់​រយៈពេល​ពី​រ (២) ថ្ងៃ​ជាប់ៗ​គ្នា ?

ចាប់តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ រហូតមកដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ការសរុប​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​១៦ ខែកញ្ញា និង​សម្រាប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ព្រម​គ្នា​ជាមួយនឹង​ការសរសេរ​អក្សរ​ខ្មែរ​នូវ​ពាក្យ​ថា «​ឆ្លង​» តាមរបៀប​ខុសឆ្គង​អក្ខរាវិរុទ្ធ​ទៅជា «​ឆ្លក​ង​» ទាំង​ហួសចិត្ត​អស់​រយៈពេល​ចំនួន​ពីរ (២) ថ្ងៃ​ជាប់ៗ​គ្នា​ទៅវិញ ។​

​មជ្ឈដ្ឋាន​អ្នកអាន និង​អ្នកតាមដាន​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​បាន​លាន់មាត់​ថា តើ​មន្ត្រីរាជការ​ក្រសួងសុខាភិបាល​ភ័យ​ស្លន់ស្លោ​នឹង​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ខ្លាំងពេក​ទេ​ដឹង​ទើប​នាំ​ឲ្យ​មានការ​សរសេរ​អក្សរ​ខ្មែរ​នូវ​ពាក្យ​ថា «​ឆ្លង​» ទៅជា «​ឆ្លក​ង​» ទាំង​ខុសឆ្គង​អក្ខរាវិរុទ្ធ​រហូតដល់​អស់​រយៈពេល​ពីរ (២) ថ្ងៃ​ជាប់ៗ​គ្នា​បែបនេះ ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.