ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

​វគ្គ COVID-19 ! សណ្ឋាគារ​ទំនើប LOTUS BLANC RESORT ក្លាយជា​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) កម្រិត​ស្រាល​នៅ​ខេត្តសៀមរាប​

ក្រសួងសុខាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​មាន​ការផ្តល់សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) នៅ​សណ្ឋាគារ ឡូ​ទុ​ស​ប្ល​ង្ក (LOTUS BLANC RESORT) មាន​ទីតាំង​ឋិត​នៅ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប រយៈពេល​ពីរ (២) ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ដែលមាន​លោកជំទាវ​ឧកញ៉ា គួ​យ ណា​លីន ជា​អ្នកតំណាង​ឲ្យ​សណ្ឋាគារ និង​លោក​វេជ្ជបណ្ឌិត អ៊ិត​ឆប ឆ​រ័ត្ន ជា​អ្នកទទួលខុសត្រូវ​ផ្នែក​បច្ចេកទេស តាម​លិខិតអនុញ្ញាត​លេខ​០២/២១​អបស​.​ម​ព ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​របស់​ក្រសួងសុខាភិបាល ។

​លោកស្រី គួ​យ ណា​លីន ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ (​អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​) ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៩/២៩៨ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.