ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រឿង​រាស្ត្រ​ប្តឹង​មន្ត្រី​តុលាការ ! ចៅក្រម​សាលាដំបូង​ខេត្តកំពត​ម្នា​ក់រង​ការប្តឹង​ទៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ស្នើសុំ​ដាក់វិន័យ​ក្នុង​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក សូកប៉ាន់

លោក អាំង សុភា វរៈ​ចៅក្រម​ថ្នាក់​លេខ​៣ ចៅក្រម​សាលាដំបូង​ខេត្តកំពត និង​ជា​ចៅក្រម​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៣២ ចុះ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​របស់​សាលាដំបូង​ខេត្តកំពត ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុល លក្ខណា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំ​រឿងក្តី​ដាក់ពាក្យ​បណ្តឹង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​គោរព​ជូន​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​ប្តឹង​សុំ​ឲ្យ​ដាក់វិន័យ និង​ធ្វើ​អធិការ​រ​កិច្ច​នៅក្នុង​សំណុំ​រឿងក្តី​របស់ខ្លួន​ដោយ​ដាក់​ការសង្ស័យថា លោក​ចៅក្រម អាំង សុភា ប្រព្រឹត្ត​អំពើ​ស៊ីសំណូក សូកប៉ាន់ ជា​ថ្នូរ​នឹង​ការដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ន សុខ​មាន ឲ្យ​នៅក្រៅ​ឃុំ (​សូម​អាន​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ទាំងស្រុង​របស់​ស្ត្រី​ឈ្មោះ ប៉ុល លក្ខណា​)

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ចៅក្រម អាំង សុភា និង​ចំណាត់ការ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ប៉ុល លក្ខណា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។​

​លោក អាំង សុភា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ «​លោក អាំង មាលតី ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​អង្គចៅក្រម ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/១៦០ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ទទួលបាន​ការលើកលែង​ទោស​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៩/៣៣០ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ក្រោម​ការផ្តន្ទាទោស​របស់​តុលាការ​ដាក់ពន្ធនាគារ​ពីបទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៤(​គ​) ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​របស់​សាលាដំបូង​ខេត្តកណ្តាល​» ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៤ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​ត្រូវបានតែងតាំង​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៣៣ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១១ ហើយ​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១២/៥៩១ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២ ។​

​ឈានចូល​មកដល់​ដើមឆ្នាំ​២០១៧ លោក​ចៅក្រម អាំង សុភា ក៏ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពត​រហូតទល់​ប​ច្ចុ​ប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៤៦ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.