ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

សេរីភាព​ក្នុង​មុខតំណែង​របៀប «​ហៀរ​កែង​» ! មាន «​ឯកឧត្តម​-​លោកជំទាវ​មេធាវី​» ពង្រាយ​រហូតដល់​កាន់​មុខតំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​

សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ មាន​មេធាវី​ដែលជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) កំពុង​ប្រកប​វិជ្ជាជីវៈ​ពេញសិទ្ធិ​ជាច្រើន​នាក់​ទទួលបាន​ងារ​ជា «​ឯកឧត្តម​-​លោកជំទាវ​» ដោយសារ​កាន់​មុខតំណែង​ក្នុង​សមាសភាព​ក្រុមប្រឹក្សា​អ្នកច្បាប់ មេធាវី​រាជរដ្ឋាភិបាល មេធាវី​ប្រចាំ​ក្រសួង ទីប្រឹក្សា​ថ្នាក់ដឹកនាំ​…​រហូតដល់​មាន​កាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ទៀតផង ជាអាទិ៍ ៖

១-​ឯកឧត្តម ហម មុនី អាយុ​៥៤​ឆ្នាំ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​១៦៤ ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ក្នុង​អាណត្តិ​ទី​៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៩/៧៤៤ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ (​ធ្លាប់​កាន់តំណែង​នេះ​តាំងពី​អាណត្តិ​ទី​១ និង​អាណត្តិ​ទី​២) ។

២-​ឯកឧត្តម នូ ចាន់​ដេ​ត អាយុ​៣៤​ឆ្នាំ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៧២១ ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ក្នុង​អាណត្តិ​ទី​៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៩/៧៤៩ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ។​

៣-​លោកជំទាវ ស៊ឹម សុ​វណ្ណា​រិ​ទ្ធិ អាយុ​៣៩​ឆ្នាំ សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៤៣៦ ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ក្នុង​អាណត្តិ​ទី​៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៩/៧៤៩ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ។​

៤-​ឯកឧត្តម ស្រ៊ី គឹម​យូ អាយុ​៤០​ឆ្នាំ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៣៩៣ ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី​៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៩/៧៥៥ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ។​

​ពាក់ព័ន្ធ​នឹង​ការបំពេញ​តួនាទី​ជា​មេធាវី​ផង និង​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ផង​នេះ ធ្លាប់​ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ធំ​ស្នើសុំ​ឲ្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើការ​បញ្ជាក់​អំពី​វិសមិតភាព​រួចមកហើយ​តាម​លិខិត​លេខ​១១១២ (​កិច្ចការ​ប្រញាប់​) ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ហើយក៏​ត្រូវបាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ឯកឧត្តម លី ច័ន្ទ​តុលា ជា​ប្រធាន ឆ្លើយតប​វិញ​តាម​ស្មារតី​លិខិត​លេខ​២៥៣៥/​គម​/២០ ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ថា «​វិជ្ជាជីវៈ​មេធាវី​ពុំមាន​វិសមិតភាព​ជាមួយ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ឡើយ ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.