ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

​មូល ! កូនប្រសា​ស្រី​នាយករដ្ឋមន្ត្រី​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19)

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​កូនប្រសា​ស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ភរិយា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​) ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវជា​ឪពុកក្មេក​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ចំណុះ​ឲ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដែល​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​លេខ​៨៣​សសរ ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ។

​គិត​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​បាន​រកឃើញ​មនុស្ស​ចំនួន ៧៨ ៤៧៤​នាក់ (​ក្នុង​សហគមន៍​ចំនួន ៦៧ ៥០៣​នាក់ និង​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ១០ ៩៧១​នាក់​) ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ១ ៤៤២​នាក់ ខណៈ​មនុស្ស​ចំនួន ៧១ ៥១៧​នាក់ បានជា​សះស្បើយ​ពី​ជំងឺ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.