ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

ចុះ​លុយ​អាច​នឹង​លួច​ដល់​កម្រិតណា​ដែរ ? ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត Smart ត្រូវបាន​ក្រសួង MPTC រកឃើញថា ប្រព្រឹត្តល្មើស​ក្នុងការ​ផ្តល់​លេខ​ទូរ​សព្ទ​ជូន​អតិថិជន​

កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​លេខ​៤៦​បទ បញ្ជាក់​ឲ្យ​ដឹងថា ក្រសួង​បាន​រកឃើញ​នូវ​អំពើ​របស់​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ខូ​អិ​ល​ធី​ឌី (Smart Axiata Co.,Ltd.) ដែលជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុងការ​បើក​លេខ​ទូរ​សព្ទ​ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរ​សព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​ហើយ​យកទៅលក់​បន្ត​ឲ្យ​អតិថិជន​ថ្មី ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម ។ លើសពីនេះ ក្រសួង MPTC ក៏បាន​ប្រកាស​អំពី​វិធានការ​របស់ខ្លួន​ទៅលើ​ក្រុមហ៊ុន​ទូរ​សព្ទ​Smart ដែល​ប្រព្រឹត្តល្មើស​នោះ​ចំនួន​៤​ចំណុច​ផងដែរ ។​

​បន្ទាប់ពី​ក្រសួង MPTC បានប្រកាស​រកឃើញ​អំពី​អំពើ​ល្មើស​របស់​ក្រុមហ៊ុន Smart រួចមក ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​មួយ​នេះ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ភ្លាមៗ​ប្រកាស​ឲ្យ​ដឹងថា ហេតុការណ៍​កើតឡើង គឺ​ដោយសារ​កំហុសឆ្គង​រប​ស់​បុគ្គលិក​ក្រុមហ៊ុន​ខ្លួន (Sic!) ។​

​អតិថិជន​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​Smart បាននាំគ្នា​លាន់មាត់​ថា ចំពោះ​លេខ​ទូរ​សព្ទ​ដែល​អតិថិជន​របស់ខ្លួន​កំពុង​ប្រើប្រាស់​នៅឡើយ គឺ​ក្រុម​ហ៊ុ​នេះ​ហ៊ាន​កាត់ផ្តាច់​យក​លក់​ទៅ​ឲ្យ​អតិថិជន​ថ្មី​ទៅហើយ ចុះ​ទម្រាំ​លុយ​ក្នុង​គណនី​ទូរ​សព្ទ តើ​ក្រុមហ៊ុន​នេះ​នឹង​ហ៊ាន​លួច​កាត់​ពី​អតិថិជន​របស់ខ្លួន​ដល់​កម្រិតណា​ដែរ ?

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា អំពើ​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​Smart Axiata Co.,Ltd. គឺ​បាន​ប្រព្រឹត្ត​បំពាន​ទៅលើ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១១១៩/០១៦ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩​យ៉ាងធ្ងន់ធ្ងរ ៕​

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.