ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

​សូម​អបអរសាទរ ! លោក រៀម ចន្ទ​ម្នី ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ហើយ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា លោក រៀម ចន្ទ​ម្នី អាយុ​៤៧​ឆ្នាំ ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​ដែល​បាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១​កន្លង​ទៅនោះ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ ដោយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​គេហដ្ឋាន​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

លោក រៀម ចន្ទ​ម្នី អាយុ​៤៧​ឆ្នាំ អតីត​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ធ្លាប់​ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៣៤ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ។ បន្ទាប់មកទៀត លោក រៀម ចន្ទ​ម្នី ក៏ត្រូវ​បានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២០/២១១ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ។ ក្រោយពី​ទទួលបាន​ការតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង លោក រៀម ចន្ទ​ម្នី ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ជា​វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៣​នៅក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២០/២១៤ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.