ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

សូម​អបអរសាទរ ! ប្រជាពលរដ្ឋ​ក្រុង​សៀមរាប នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា តទៅ រយៈពេល​១៤​ថ្ងៃ

កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្តសៀមរាប​បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដូ​ស​ទី​១ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​ទីតាំង​ដែល​បានកំណត់​ចំនួន​៣៨​ទីតាំង ។​

​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ទាំងមូល និង​ក្នុងខណៈ​នេះ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​សម្តែង​នូវ​ការអបអរសាទរ និង​ក៏​សូម​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប​ផងដែរ ដែល​បាន​ដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​សូមបញ្ជាក់​ជូន​ដែរ​ថា ចាប់ពី​តាំងពី​កកើត​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​មក គិត​ត្រឹម​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប​បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២ ១២១​នាក់​, អ្នកជា​សះស្បើយ​ចំនួន​៧៣៧​នាក់​, អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន​២២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​១ ៣៦២​នាក់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.