ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

​គ្មាន​វាចា​នឹង​ថ្លែង ! រាស្ត្រ​នឹង​បន្ត​រងគ្រោះ​ព្រោះ​តែមាន​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​របៀប «​ស៊ី​ញ៉េ​នឹង​ដៃ លុប​វិញ​នឹង​ជើង​»

ពិតជា​មិនមែន​សាមញ្ញ​ពេក​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​វប្បធម៌​ដ៏​អាក្រក់​ដែល​អាចធ្វើ​ឲ្យ​ប្រជារាស្ត្រ​រងគ្រោះ ព្រោះ​តែមាន​មេឃុំ​មួយចំនួន​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន និង​ជា​អ្នកមាន​សិទ្ធិ​ចុះហត្ថលេខា​នៅលើ​លិខិតយថាភូត​ផ្សេងៗ​ធ្វើការ​របៀប «​ស៊ី​ញ៉េ​នឹង​ដៃ លុប​វិញ​នឹង​ជើង​» ពោលគឺ​មេឃុំ​ចុះហត្ថលេខា​នៅលើ​លិខិតបញ្ជាក់​ពាក់ព័ន្ធ​នឹង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រួចហើយ បែរជា​បដិសេធ ឬ​និរាករណ៍​ហត្ថលេខា​របស់ខ្លួន​ទៅវិញ ដើម្បី «​ដោះសា យករួចខ្លួន​» ។​

​ព័ស្តុតាង​ជាក់ស្តែង សូម​ប្រិយមិត្ត​អ្នកអាន​មេត្តា​ឈ្វេងយល់​អំពី​លិខិតនិរាករណ៍​ហត្ថលេខា​លេខ​៦៩៦/២១ ល​.​ន​.​ហ ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​របស់លោក​មេឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​លិខិត​បដិសេធ​លេខ​០០១/២១ តយ ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១​របស់លោក​ស្រី​មេឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដូច​បាន​បង្ហាញជូន​ស្រាប់​តាម​ការគួរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.