ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១

វគ្គ​ចាយលុយ​សាងសង់​អគារ ! រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​សាងសង់​អគារ​ទីស្តីការ​ថ្មី​លើ​ទីតាំង​ចាស់​ក្នុងតម្លៃ​ជាង​២០​លាន​ដុល្លារ​អាមេរិក​

​យោងតាម​សំណើ​ជា​លិខិត​លាយលក្ខណ៍អក្សរ​លេខ​៧៣៣ លស ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​របស់​ក្រសួងមហាផ្ទៃ និង​ចំណារ​យល់ព្រម​ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​លិខិត​លេខ​២៣៥​ខន​/០២១​សជណ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​សម្រេច​យល់ព្រម​ជាគោលការណ៍​ឲ្យ​ក្រសួងមហាផ្ទៃ​សាងសង់​អគារ​ទីស្តីការ​ថ្មី​លើ​ទីតាំង​ចាស់ ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួងមហាផ្ទៃ​ដែលមាន​ស្រាប់​ចំនួន ២០ ៤៥០ ០០០​ដុល្លារ​អាមេរិក តាម​ស្មារតី​លិខិត​លេខ​៣៤១​សជណ​.​ម​យ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ស្មារតី​លិខិត​លេខ​៣៤១​សជណ​.​ម​យ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ផងដែរ​ថា «​ថវិកា​ដែល​ខ្វះ​សម្រាប់​សាងសង់​អគារ​នេះ ក្រសួងមហាផ្ទៃ​ត្រូវ​ស្នើសុំ​គោលការណ៍​ដោះស្រាយ​ជា​ជំហានៗ​តាម​វិធី​ស្របច្បាប់​ជា​ធរមាន ដោយ​ខិតខំ​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការប្រើប្រាស់​ថវិកាជាតិ ដែល​កំពុងមាន​បន្ទុក​ធ្ងន់ធ្ងរ​លើ​ចំណាយ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.