ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

ព្រះរាជក្រឹត្យ​ព្រះ​បុត្រា «​កែ​» ព្រះរាជក្រឹត្យ​ព្រះបិតា​ដែល «​ខុស​» ! រយៈពេល​ជិត​២​ឆ្នាំ​ទើប​ដឹងថា ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​សរសេរ​ខុសឆ្គង​

កាលពី​អំឡុង​ឆ្នាំ​២០០៣ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៣/០៦២ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០០៣ ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដល់​លោកស្រី ជី​មី​កូ តូ​នី​តាន់​ឌី​ហ្សូ​ណូ (Michiko Tony Tandijono) សញ្ជាតិ​ដើម​ឥណ្ឌូនេស៊ី ដោយ​ដាក់​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​លោកស្រី ជី​មី​កូ តូ​នី​តាន់​ឌី​ហ្សូ​ណូ ថា (​កើត​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩៥៥) ។

​លុះដល់​រយៈពេល​១​ឆ្នាំ​១០​ខែក្រោយ​មក ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ព្រះរាជ​បុត្រា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដែល​យាង​ឡើង​គ្រង​រាជសម្បត្តិ​បន្ត​ពី​ព្រះបិតា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៤/០៥៥ ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០០៤ ត្រាស់បង្គាប់​កែតម្រូវ​ថ្ងៃកំណើត​របស់លោក​ស្រី ជី​មី​កូ តូ​នី​តាន់​ឌី​ហ្សូ​ណូ ដែល​សរសេរ​ខុស​ថា (​កើត​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩៥៥) ទៅជា​ត្រឹមត្រូវ​វិញ​ថា (​កើត​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​១៩៥៥) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.