ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ឈាម​ថ្មី​នៃ​គ្រួសារ «​ឧកញ៉ា​» ! កូនស្រី​របស់ «​យាយ​ភូ​» អនុប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា «​ឧកញ៉ា​» ទទួលបាន​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា​»

ឧកញ៉ា ជឹ​ង សុគន្ធា​វី ដែល​គេ​ស្គាល់​ថា​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​វី​តា​ល់ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​… ជា​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍​យោធា ឡាវ វ៉ាន់ (​កូនប្រុស​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) និង​ត្រូវជា​កូនស្រី​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ «​យាយ​ភូ​» អនុប្រធាន​កាកបាទក្រហមកម្ពុជា ទទួលបាន​ការផ្តល់​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១២១/០៤១ ចុះ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ។​

​លោកស្រី (​ព្រះរាជក្រឹត្យ​ហៅថា លោកជំទាវ​) ជឹ​ង សុគន្ធា​វី ត្រូវបានតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៩/១០៦៦ ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០០៩ ខណៈ​លោកស្រី ជឹ​ង សុភាព ហៅ «​យាយ​ភូ​» ដែល​ត្រូវជា​ម្តាយ​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៦/៤៤៣ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០០៦ និង​លោក ឡាវ ម៉េង​ឃី​ន ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦៩៥/៥២ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៩៥ ។​

​ដោយឡែក លោក ឡាវ វ៉ាន់ ដែលមាន​ក្របខ័ណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៣៣៨៥ ម្នាក់​ផង ជា​ស្វាមី​លោកស្រី ជឹ​ង សុគន្ធា​វី និង​ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា (​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៦/០៧២ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០០៦ ។​

​ក្រោយមក ឧកញ៉ា ឡាវ វ៉ាន់ ក៏ត្រូវ​បានបញ្ចប់​គោរមងារ​ជា​ឧកញ៉ា វិញ ត្រឹម​រក្សាទុក​ក្របខ័ណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ (​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៩/១៤៨០ ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ។ មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា ឡាវ វ៉ាន់ ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ គឺជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.