ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

​មេរៀន​ជីវិត​ដ៏​ជូរចត់ ! អតីត​ព្រះរាជអាជ្ញា​ដ៏​ហ៊ឺហា​ម្នាក់​ដែល​ជាប់ឃុំ​អស់​រយៈពេល​១១​ឆ្នាំ​ក្លាយជា​ទណ្ឌិត ទទួលបាន​ការលើកលែង​ទោស​ជា​ស្ថាពរ​ហើយ

លោក តុ​ប ច័ន្ទ​សិរី​វុ​ធ អាយុ​៦៦​ឆ្នាំ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដែល​បាន​ក្លាយជា​ទណ្ឌិត​ក្រោម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៨០ ចុះ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣​របស់​តុលាការ​កំពូល​ដែល​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១៩​ឆ្នាំ​នោះ ទទួលបាន​ការលើកលែង​ទោស​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣២១/២២២ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ បន្ទាប់ពី​ជាប់ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​១១​ឆ្នាំ​រួចមក ។​

​លោក តុ​ប ច័ន្ទ​សិរី​វុ​ធ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ចុងឆ្នាំ​១៩៨៣ និង​ត្រូវបានតែងតាំង​ជា​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០១/២០០ ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០០១ ហើយក៏​ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៦៨ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ។​

​ឈានចូល​មកដល់​ឆ្នាំ​២០១០ ក្រោម​ទម្ងន់​នៃ​កណ្តាប់ដៃ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​ស៊ើបអង្កេត​ស្រាវជ្រាវ​រកឃើញ​លោក តុ​ប ច័ន្ទ​សិរី​វុ​ធ នាពេល​បម្រើ​ការងារ​ក្នុង​មុខតំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នោះ ក៏​ត្រូវបាន​ស្ថាប័ន​តុលាការ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១៩​ឆ្នាំ ហើយ​ក្រោយមកទៀត​ក៏​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​តែម្តង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៨៩ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.