ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

​រាតត្បាត​ចូលក្នុង​គុក និង​ចូលក្នុង​វត្ត​ហើយ ! COVID-19 បាន​ចម្លង​ដល់​ព្រះសង្ឃ និង​សិស្ស និស្សិត​ដែល​គង់ និង​ស្នាក់នៅ​វត្ត​សារា​វ័ន​តេ​ជោ រាជធានី​ភ្នំពេញ​

​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ នៅ​វត្ត​សារា​វ័ន​តេ​ជោ (​កុដិ​លេខ​២៥) ឋិត​នៅក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ករណី​វិជ្ជមាន​មេរោគ​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ (COVID-19) ចំនួន​១២​អង្គ​/​នាក់ ជាអាទិ៍ ៖ ១-​ព្រះសង្ឃ​ព្រះនាម អាង អៀម ព្រះជន្ម​៣៥​ព្រះវស្សា​, ២-​ព្រះសង្ឃ​ព្រះនាម ថៀង ចំនូល ព្រះជន្ម​៣១​ព្រះវស្សា​, ៣-​ព្រះសង្ឃ​ព្រះនាម ធឹ​ម រដ្ឋា ព្រះជន្ម​២៧​ព្រះវស្សា​, ៤-​ឈ្មោះ ឡុង ច័ន្ទ​ពន្លឺ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៥-​ឈ្មោះ ហុង សុខ​ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៦-​ឈ្មោះ ហង គង់ ភេទ​ប្រុស អាយុ​៤៥​ឆ្នា​, ៧-​ឈ្មោះ ប៉​ល់ រដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ៨-​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៩-​ឈ្មោះ អៀវ គឹម​អន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ១០-​ឈ្មោះ ឆាយ បឿ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ១១-​ឈ្មោះ ភា សោភា ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង ១២-​យុវជន​ម្នាក់​អាយុ​១៥​ឆ្នាំ ។​

​ដោយឡែក កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​គុក​ព្រៃ​ស​) នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ឋិត​នៅ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ឲ្យ​ដឹងថា មាន​អ្នក​ជាប់ឃុំ​ចំនួន​១៨​នាក់ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.