ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

​ចោរលួច​របស់​អស់​ទើប​ធ្វើ​របង ពេល​ឆ្លង​ទើប​ចាត់ចែង​ការពារ ! ទីបំផុត​រោងចក្រ វ៉ា សាន់ (Wah Sun) ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​សម្រេច​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ព្រោះ​តែមាន​កម្មករ កម្មការិនី​ឆ្លង​ជំងឺ COVID-19

នៅ​ទីបំផុត រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​លេខ​០៧៣/២១​សសរ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្មរ​បស់​រោងចក្រ វ៉ា សាន់ (Wah Sun) វិនិយោគ​ដោយ​ក្រុមហ៊ុន Wah Sun HK Factory (Cambodia) Co.,Ltd. ស្ថិតនៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ​តទៅ រហូតដល់​មានការ​សម្រេច​ជាថ្មី បន្ទាប់ពី​មានកម្ម​ករ កម្មការិនី​រោងចក្រ​ជាច្រើន​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ។​

​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​ដឹងថា មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ វ៉ា សាន់ ចំនួន​២១​នាក់ (​រួមទាំង​មាន​អ្នកមើលការខុសត្រូវ​ក្នុង​រោងចក្រ​ជា​ជនជាតិ​ចិន​ផង​) បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា តាំងពី​ដើមឆ្នាំ​២០២០​មកម្ល៉េះ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ធ្លាប់បាន​ធ្វើលិខិត​ផ្លូវកា​រ​មួយច្បាប់​លេខ​០៤៤/២០​សស​កពក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវត្ថុ​ស្នើសុំ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់ និង​ទុកចិត្តបាន ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្តោះអាសន្ន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ​វីរុស COVID-19 ។ ប៉ុន្តែ​លិខិត​សំណូមពរ​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នោះ មិន​ត្រូវបាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​អើពើ​យក​ជា​គតិ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​បង្ការ​ជំងឺ COVID-19 ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ ទើប​បណ្តែតបណ្តោយ​ឲ្យ​មេរោគ​ជំងឺ​កូ​វីដ​-១៩ បាន​ចម្លង​រាលដាល​ដល់​មជ្ឈដ្ឋាន​ក​ម្មករ កម្មការិនី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ សហគ្រាស​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​កាបូប​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១» ដ៏​ចង្រៃ និង​វឹកវរ តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.