ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មាន​ជំងឺ​ប្រចាំកាយ​ហើយ ឆ្លង​កូ​វីដ​-១៩​ទៀត ! លោកយាយ ណ​យ សំណាង តារា​សិល្បៈ​ជើងចាស់​ផ្នែក​ល្ខោននិយាយ​ដ៏​ល្បី​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​ឆ្លង​ជំងឺ​COVID-19

តារា​សិល្បៈ​ជើងចាស់​ផ្នែក​ល្ខោននិយាយ​ដ៏​ល្បីឈ្មោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ គឺ​លោកយាយ ណ​យ សំណាង អាយុ​៧៤​ឆ្នាំ ដែលមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ (COVID-19) រួមជាមួយ​កូនប្រុស​របស់លោក​យាយ​ផង​ឈ្មោះ វណ្ណា ស័ក្តិ ជា​អ្នកចម្រៀង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ។​

​បន្ទាប់ពី​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រួចមក​ក៏បាន​ជំរុញ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​លោកយាយ ណ​យ សំណាង ធ្លាក់​ក្នុងដំណាក់កាល​សង្គ្រោះបន្ទាន់ ។

​លោកយាយ ណ​យ សំណាង ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ល្ខោននិយាយ ល្ខោនបាសាក់ និង​អា​យ៉ៃ តាំងពី​មាន​អាយុ​១១​ឆ្នាំ​មកម្ល៉េះ គឺ​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​ហើយ រហូតដល់​ធ្លាក់ខ្លួន​ជរា និង​មាន​ជំងឺ​ប្រចាំកាយ ដែលជា​រឿយៗ​ត្រូវបាន​ពឹងផ្អែក​ការជួយជ្រោមជ្រែង​ឧបត្ថម្ភ​ជីវភាព​រស់នៅ និង​សម្រាក​ព្យាបាល​ជំងឺ​ពី​បណ្តា​សប្បុរសជន​នានា ៕

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.