ថ្ងៃ ចន្ទ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១

សាលាឧទ្ធរណ៍​ភ្នំពេញ​ប្តូរ «​មេ​»​ហើយ ! ឯកឧត្តម សេង ស៊ី​វុត្ថា ទទួលបាន​ការតែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ខណៈ​ឯកឧត្តម យូ ប៊ុន​ឡេង ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល

បន្ទាប់ពី​បានការ​សម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បាន​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម យូ ប៊ុន​ឡេង ឧ​ត្ត​ម​ចៅក្រម​ថ្នាក់​លេខ​១ អតីត​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​អនុប្រធាន​តុលាការ​កំពូល និង​ឯកឧត្តម សេង ស៊ី​វុត្ថា ឧ​ត្ត​ម​ចៅក្រម​ថ្នាក់​លេខ​១ អតីត​អនុប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥២១/៤០៩ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ។​

​ឯកឧត្តម សេង ស៊ី​វុត្ថា អតីត​ចៅក្រម​សាលាឧទ្ធរណ៍ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៥ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ ។ លើសពីនេះ ឯកឧត្តម សេង ស៊ី​វុត្ថា អាយុ​៥៨​ឆ្នាំ ក៏បាន​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ម្នាក់​ដែរ មាន​អត្តលេខ​១៣៤៥ ក្នុងនាម​ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ (​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី នា​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨) ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.