ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

វ៉ាក់សាំង AstraZeneca ក៏​ជួយ​មិន​ឈ្នះ ? រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់​បាន​ឆ្លង​ជំងឺ COVID-19

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ​០២​ប្រកព ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា លោកជំទាវ មាស​សា​ឯម ដា​នី អាយុ​៧១​ឆ្នាំ រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​អាសយដ្ឋាន​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​៤២២ ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ឲ្យ​បានដឹង​ដែរ​ថា លោកជំទាវ មាស​សា​ឯម ដា​នី បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca (Covishield) ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែលជា​ជំនួយ​ក្នុង​កម្មវិធី Covax របស់​អង្គការ​សុខភាព​ពិភពលោក​គ្រប់​ចំនួន​២​ដូ​ស​រួចរាល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

​លោកស្រី មាស​សា​ឯម ដា​នី ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៨ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ និង​រយៈពេល​ប្រមាណ​០២​ខែក្រោយ​មក ក៏​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៨/១២៨១ ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.