ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

​វគ្គ​ព្យាបាល​ឯកជន ! ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន​៣ មាន​សិទ្ធិ​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19)

ក្រសួងសុខាភិបាល​បានសម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ចំនួន​៣ មាន​សិទ្ធិ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) រួមទាំង​មាន​សិទ្ធិ​ធ្វើតេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩​ផងដែរ តាម​ស្មារតី​លិខិត​លេខ​០៣៧​អបស​/​ម​ព ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ។

​សេវា​សុខាភិបាល​ឯកជន​ទាំង​៣ ដែល​ទទួលបាន​សិទ្ធិ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នោះ​រួមមាន ៖

១-​មន្ទីរពេទ្យ សង់​ត្រា​ល់ ផ្ទះ​លេខ​៨២A ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

២-​មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះ​លេខ​៨៨៨ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

៣-​មន្ទីរ​ពហុ​ព្យាបាល វិសាល​សុខ ផ្ទះ​លេខ​៨០ ផ្លូវ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.