ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

២៥​ឆ្នាំ​ទើបបាន​ឡើង​ងារ​ជា «​អ្នកឧកញ៉ា​» ! បុរស​អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា គឺ​ឧកញ៉ា គិត ម៉េង ទើប​ទទួលបាន​ការផ្តល់​គោរមងារ​ជា «​អ្នកឧកញ៉ា​» នៅ​ដើមឆ្នាំ​២០២១

បុរស​អ្នកជំនួញ​នៅ​កម្ពុជា​ម្នាក់ គឺ​ឧកញ៉ា គិត ម៉េង ថ្វីដ្បិតតែ​ល្បីឈ្មោះ​ខ្លាំង​ជាមួយនឹង​ការកាន់កាប់​មុខតំណែង​នៅក្នុង​ក្រុមហ៊ុន​ដ៏​ច្រើន​ក៏ដោយ ក៏​ទើប​ទទួលបាន​ការផ្តល់​គោរមងារ​ឡើង​ពី «​ឧកញ៉ា​» មកជា «​អ្នកឧកញ៉ា​» នៅ​ដើមឆ្នាំ​២០២១​នេះ​ប៉ុណ្ណោះ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២១/១៨៣ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១) ពោល​គឺមាន​រយៈពេលរ​ហូត​ដល់​ទៅជិត​២៥​ឆ្នាំ បន្ទាប់ពី​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» នៅ​ដើមឆ្នាំ​១៩៩៦ ។​

​លោក គិត ម៉េង ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​វ័យក្មេង​ម្នា​ក់នៅ​កម្ពុ​ជានា​អំឡុង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣៩៦/១៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៦ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព័ត៌មាន​សង្គម​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​បែប​កំប្លែង​ថា ការណ៍​ដែល​ឧកញ៉ា គិត ម៉េង ឡើង​ងារ​ជា «​អ្នកឧកញ៉ា​» យឺត​ដូច្នេះ ប្រហែលជា​អ្នកជំនួញ​រូបនេះ​ល្បី​តែ​ឈ្មោះ ប៉ុន្តែ​មិនបាន​បរិច្ចាគ​ជា​អំណោយ​ជូន​រដ្ឋ​តាមរយៈ​រាជរដ្ឋាភិបាល​ជា​ដុំកំភួន​មិន​ដូច​អ្នកជំនួញ​ជា​ឧកញ៉ា​វ័យក្មេង​មួយចំនួន​ទេ​ដឹង ? ឧទាហរណ៍ ឧកញ៉ា ឡេង ភ​ត្រា ហៅ ឡេង ណា​វ៉ា​ត្រា ត្រឹម​រយៈពេល​ប្រមាណ​ជិត​៣​ឆ្នាំ​សោះ ក៏ត្រូវ​ទទួលបាន​ការ​ផ្តល់​គោរមងារ​ឡើង​ពី «​ឧកញ៉ា​» ទៅជា «​អ្នកឧកញ៉ា​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១២១/០៦៩ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ (​លោក ឡេង ភ​ត្រា ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៨/៦៩៨ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១៨) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.