List/Grid Monthly Archives: May 2021
រឿងប៉េអឹម «វាស់កម្ពស់» គយ ! មន្ត្រីគយខេត្តកោះកុងម្នាក់ត្រូវបានមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនសាកសួរ និងធ្វើកិច្ចសន្យាបង្កការអាក់អន់ស្រពន់ចិត្ត

មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុងម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ អត្តលេខ៨៨៨ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី...
ឈាមថ្មីនៃគ្រួសារ «ឧកញ៉ា» ! កូនស្រីរបស់ «យាយភូ» អនុប្រធានកាកបាទក្រហមកម្ពុជាដែលជា «ឧកញ៉ា» ទទួលបានគោរមងារថ្មីជា «អ្នកឧកញ៉ា»

ឧកញ៉ា ជឹង សុគន្ធាវី ដែលគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកសុទ្ធវីតាល់ អគ្គនាយិកាក្រុមហ៊ុនផលិតមីជាតិ… ជាភរិយារបស់ឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ (កូនប្រុសរបស់ឯកឧត្តមឧកញ៉ា...
មេរៀនជីវិតដ៏ជូរចត់ ! អតីតព្រះរាជអាជ្ញាដ៏ហ៊ឺហាម្នាក់ដែលជាប់ឃុំអស់រយៈពេល១១ឆ្នាំក្លាយជាទណ្ឌិត ទទួលបានការលើកលែងទោសជាស្ថាពរហើយ

លោក តុប ច័ន្ទសិរីវុធ អាយុ៦៦ឆ្នាំ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលបានក្លាយជាទណ្ឌិតក្រោមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៨០ ចុះថ្ងៃទី០៦...
រាតត្បាតចូលក្នុងគុក និងចូលក្នុងវត្តហើយ ! COVID-19 បានចម្លងដល់ព្រះសង្ឃ និងសិស្ស និស្សិតដែលគង់ និងស្នាក់នៅវត្តសារាវ័នតេជោ រាជធានីភ្នំពេញ

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ នៅវត្តសារាវ័នតេជោ (កុដិលេខ២៥)...
ឆ្លងមេរោគទើបការពារ ! រោងចក្រ Horizon Outdoor នៅខេត្តកំពង់ឆ្នាំងត្រូវបានបិទទ្វារបណ្តោះអាសន្នបន្ទាប់ពីមានកម្មករ កម្មការិនីឆ្លងជំងឺ COVID-19

នៅទីបំផុត រោងចក្រ ហឹរ៉ាយហ្សិន អៅដ័រ (ខេមបូឌា) ដែលវិនិយោគដោយក្រុមហ៊ុន Horizon Outdoor (Cambodia) Co.,Ltd. មានទីតាំងឋិតនៅផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...
វគ្គគ្រប់គ្រង «ឧកញ៉ា» ! រាជរដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងដកហូតគោរមងារឧកញ៉ា

យោងតាមស្មារតីអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ និងយោងតាមសំណើរបស់សម្តេចក្រឡាហោម...
ចោរលួចរបស់អស់ទើបធ្វើរបង ពេលឆ្លងទើបចាត់ចែងការពារ ! ទីបំផុតរោងចក្រ វ៉ា សាន់ (Wah Sun) ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន ព្រោះតែមានកម្មករ កម្មការិនីឆ្លងជំងឺ COVID-19

នៅទីបំផុត រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីសម្រេចជាផ្លូវការលេខ០៧៣/២១សសរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវដំណើរការអាជីវកម្មរបស់រោងចក្រ...
អាសូរជីវិតកម្មករ កម្មការិនី ! កម្មការិនីម្នាក់មានផ្ទៃពោះ០៧ខែ ចេញពីអតីតតំបន់ក្រហមនៅរាជធានីភ្នំពេញរកឃើញឆ្លងជំងឺ COVID-19 និងស្លាប់បាត់បង់ជីវីតនៅខេត្តកំពង់ចាម

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា មានកម្មការិនីម្នាក់ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បម្រើការងារនៅរោងចក្រ...
មានជំងឺប្រចាំកាយហើយ ឆ្លងកូវីដ-១៩ទៀត ! លោកយាយ ណយ សំណាង តារាសិល្បៈជើងចាស់ផ្នែកល្ខោននិយាយដ៏ល្បីក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានឆ្លងជំងឺCOVID-19

តារាសិល្បៈជើងចាស់ផ្នែកល្ខោននិយាយដ៏ល្បីឈ្មោះក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺលោកយាយ ណយ សំណាង អាយុ៧៤ឆ្នាំ ដែលមានជំងឺប្រចាំកាយផងនោះ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺផ្លូវដង្ហើមកូវីដ-១៩...
មន្ត្រីស្ថាប័នតុលាការចំនួន៤៧នាក់ ត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញា

ដោយទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួចមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
សាលាឧទ្ធរណ៍ភ្នំពេញប្តូរ «មេ»ហើយ ! ឯកឧត្តម សេង ស៊ីវុត្ថា ទទួលបានការតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ខណៈឯកឧត្តម យូ ប៊ុនឡេង ទទួលបានការតែងតាំងជាអនុប្រធានតុលាការកំពូល

បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
ដល់វគ្គឧកញ៉ាភ័យខ្លួន ? ពិធីការិនីទូរទស្សន៍ My TV ដែលរងនូវបណ្តឹងរបស់ឧកញ៉ា ហេង សៀ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពិធីការិនីស្ថានីយទូរទស្សន៍ My TV និងជានិស្សិតឆ្នាំទី២...
វ៉ាក់សាំង AstraZeneca ក៏ជួយមិនឈ្នះ ? រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់បានឆ្លងជំងឺ COVID-19

យោងតាមសេចក្តីប្រកាសព័ត៌មានលេខ០២ប្រកព ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា លោកជំទាវ មាសសាឯម ដានី អាយុ៧១ឆ្នាំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី...
សំណុំរឿងប្លែក និងមិនថ្លៃថ្នូរពាក់ព័ន្ធនឹងតណ្ហា ! ឧកញ៉ាម្នាក់ ទទួលរងការប្តឹងចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តក្នុងរថយន្តលើពិធីការិនីទូរទស្សន៍ My TV

ឧកញ៉ា ហេង សៀ ត្រូវបានពិធីការិនីស្ថានីយទូរទស្សន៍ My TV និងជានិស្សិតឆ្នាំទី២ ផ្នែកជំនួញពាណិជ្ជកម្មម្នាក់ឈ្មោះ មាន ពេជ្ររីតា អាយុ២០ឆ្នាំ ប្តឹងចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ...
វគ្គព្យាបាលឯកជន ! ក្រសួងសុខាភិបាលអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនចំនួន៣ មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ (COVID-19)

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ (COVID-19) រួមទាំងមានសិទ្ធិធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ផងដែរ...
ពិតជាខ្លាំង ? កម្មការិនីរោងចក្រម្នាក់អាចទម្លុះរនាំងរបាំងបិទខ្ទប់ (Lockdown) ខេត្តព្រះសីហនុ ទៅដល់ខេត្តស្ទឹងត្រែង រួចហើយរកឃើញឆ្លងជំងឺCOVID-19

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកបម្រាមគោចរឆ្លងខេត្តកាលពីថ្ងៃទី២៥ ខែមេសា ២០២១រួចមក មានកម្មការិនីម្នាក់ឈ្មោះ លី សុភា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បម្រើការងារនៅរោងចក្រ...
២៥ឆ្នាំទើបបានឡើងងារជា «អ្នកឧកញ៉ា» ! បុរសអ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា គឺឧកញ៉ា គិត ម៉េង ទើបទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅដើមឆ្នាំ២០២១

បុរសអ្នកជំនួញនៅកម្ពុជាម្នាក់ គឺឧកញ៉ា គិត ម៉េង ថ្វីដ្បិតតែល្បីឈ្មោះខ្លាំងជាមួយនឹងការកាន់កាប់មុខតំណែងនៅក្នុងក្រុមហ៊ុនដ៏ច្រើនក៏ដោយ ក៏ទើបទទួលបានការផ្តល់គោរមងារឡើងពី...