ថ្ងៃ ចន្ទ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១

ឆ្លង​ពី​ក្រុមគ្រួសារ ! មន្ត្រី​ក្រសួងផែនការ​ម្នាក់ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ដែល​អាច​ចម្លង​មេរោគ​ពី​ក្រុមគ្រួសារ​

យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មាន​បុរស​ម្នាក់​ឈ្មោះ អ៊ុក វិចិត្រ អាយុ​៤២​ឆ្នាំ ជាម​ន្ត្រី​សវនកម្ម​ក្រសួងផែនកា​រ មាន​អាសយដ្ឋាន​ឋិត​នៅផ្ទះ​លេខ​៦១ ផ្លូវ​លេខ​១៦BT ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​ផ្ទុកមេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ ។​

​ដោយឡែក នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួងផែនការ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០៣៣២​ផ​ក ឲ្យ​ដឹង​ដែរ​ថា លោក អ៊ុក វិចិត្រ មន្ត្រី​នៃ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួងផែនការ មាន​ក្រុមគ្រួសារ​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១​នៅ​ផ្សារ​អូរឫស្សី ក្នុងនោះ​មាន​សមាជិក​ក្រុមគ្រួសារ​ចំនួន​០៣​នាក់​រួចមកហើយ​បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ (​បានជា​សះស្បើយ​ចំនួន​០១​នាក់​) ហើយ​លោក​ជា​បុគ្គល​ទី​៤ ដែល​ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​បាន​តេស្ត​អវិជ្ជមាន​លើក​ទី​១ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ។ ចាប់​ពីថ្ងៃ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៅ​ផ្សារ​អូរឫស្សី​មក លោក អ៊ុក វិចិត្រ ពុំដែល​មាន​វត្ត​មាននៅ​ទីស្តីការក្រសួង​ផែនការ​ឡើយ (​អវត្តមាន​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​១ កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១) ដោយ​លោក​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រហូតដល់​ថ្ងៃ​តេស្ត​លើក​ទី​២ រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​កូ​វីដ​-១៩ នេះ​តែម្តង ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ បុរស​ជាម​ន្ត្រី​នៃ​អគ្គាធិការដ្ឋាន​ក្រសួងផែនការ​ម្នាក់​ឈ្មោះ វង្ស សុខ​នី អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ឋិត​នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក៏ត្រូវ​បាន​តេស្ត​រកឃើញ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ភរិយា​របស់ខ្លួន​ឈ្មោះ ជុន អ៊ីង អាយុ​៣៦​ឆ្នាំ បម្រើ​ការងារ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន​នៃ​សណ្ឋាគារ​វីឡា​លង្កា រាជធានី​ភ្នំពេញ ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.