ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

COVID-19 មិន​យល់​ព្រះ​ភក្ត្រ​ព្រះសង្ឃ​ឡើយ ! ព្រះសង្ឃ​មួយអង្គ​បាន​ឆ្លង​ជំងឺ COVID-19 បន្ទាប់ពី​គង់​ព្យាបាល​ព្រះរោគ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ឬ​មន្ទីរពេទ្យ​លោកសង្ឃ​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាលខេត្ត​កែប​បាន​ឲ្យ​ដឹងថា មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ប៊ូ ផាត ព្រះជន្ម​៥៥​ព្រះវស្សា គង់នៅ​វត្ត​ពោធិ៍​សែន​ជ័យ ហៅ​វត្ត​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ព្រះអង្គ​បាន​និមន្ត​ចាក់​ចេញពី​មន្ទីរពេទ្យ​ចម្ការចេក ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ មក​ព្យាបាល​ព្រះរោគ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ ហៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ឬ​មន្ទីរពេទ្យ​លោកសង្ឃ និង​បាន​និមន្ត​ចាកចេញ​ពី​មន្ទីរពេទ្យ​លោកសង្ឃ​វិញ​មកដល់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ដោយ​រួម​ដំណើរ​ជាមួយ​ញាតិ​ញោម​របស់​ព្រះអង្គ​ចំនួន​២​នាក់​ទៀត ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ឈ្មោះ ប៊ូ ហ៊ួ​យ អាយុ​២៨​ឆ្នាំ ត្រូវជា​ញាតិសន្តាន​របស់​ព្រះអង្គ ប៊ូ ផាត ក៏ត្រូវ​បាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ ផងដែរ នៅ​ថ្ងៃ​ដំណាលគ្នា​ជាមួយ​ព្រះអង្គ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.