ក្រោយពេលរាជធានីភ្នំពេញត្រូវបានអនុវត្តវិធានការបិទខ្ទប់ (Lockdown) និងភូមិសាស្ត្រមួយចំនួនត្រូវបានចាត់ទុកជា «តំបន់ក្រហម» ក្នុងរឿងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) រួចមក ក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងឲ្យមានសកម្មភាពលក់ទំនិញគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋ ដោយអះអាងថា មានតម្លៃសមរម្យ និងទាបជាងតម្លៃលើទីផ្សារសេរី ។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មធ្វើការលក់អង្ករបានចំនួន ២១៨បាវ, មីជាតិ ៦២៣កេស, ទឹកត្រី ១៤៨យួរ, ទឹកស៊ីអ៊ីវ ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ ១១៥គីឡូក្រាម និងសាច់ក្រក ១៣គីឡូក្រាម នៅក្នុងតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ ។
មជ្ឍដ្ឋានប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិសាស្ត្របិទខ្ទប់ (Lockdown) បានសម្តែងនូវការខកចិត្តថា «ស្មានតែក្រសួងពាណិជ្ជកម្មយកគ្រឿងឧបភោគ បរិភោគ មកចែកបែរជាយកមកលក់ឲ្យប្រជាពលរដ្ឋទៅវិញ» ៕