ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

​ឆ្លង​ទាំង​តា ឆ្លង​ទាំង​ចៅ ! មន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់​ដែល​ឆ្លង​ជំងឺ COVID-19 គឺជា​ជំនួយការ និង​ត្រូវជា​ចៅ​របស់​សព​ឯកឧត្តម ម៉ៅ អាយុទ្ធ អតីត​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​

យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ ផង់ សុ​ភី អាយុ​២៧​ឆ្នាំ បម្រើ​ការងារ​នៅ​ក្រសួង​ព័ត៌មាន មាន​អាសយដ្ឋាន​ឋិត​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ។​

​ដោយឡែក ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា កញ្ញា ផង់ សុ​ភី ដែល​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ គឺជា​មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន មាន​តួនាទី​ជា​ជំនួយការ​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ត្រូវជា​ជីតា​របស់ខ្លួន​ផងដែរ ។​

​គួរ​រំលឹក​ជូន​ថា ឯកឧត្តម​ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ អតីត​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.