យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា មានមេធាវីម្នាក់ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេធាវីក្រុមហ៊ុន WB Finance Cambodia ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺផ្លូវដង្ហើមកូវីដ-១៩ (COVID-19) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ។
លោកមេធាវី ចាន់ តុលា អាយុ៣៤ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីមានអត្តលេខ១៨៣៩ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ និងក្លាយជាមេធាវីប្រកបវិជ្ជាជីវៈពេញសិទ្ធិនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បម្រើការងារនៅការិយាល័យមេធាវី ខ្មែរមេគង្គ និងជាមេធាវីក្រុមហ៊ុន WB Finance Cambodia មានអាសយដ្ឋានផ្ទះលេខH23 ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឋិតនៅក្នុងតំបន់ក្រហមនៃការឆ្លងរាលដាលជំងឺកូវីដ-១៩) ។
មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ឲ្យដឹងថា លោកមេធាវី ចាន់ តុលា បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចហើយ ឬយ៉ាងណានោះនៅឡើយទេ ៕