ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

វ៉ាក់សាំង​ជួយ​មិន​ឈ្នះ ? នាយទាហាន​ពីរ​នាក់​ទៀត​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពីរលើក​រួចហើយ នៅតែ​ឆ្លង​ជំងឺ COVID-19

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​របស់​អគ្គលេខាធិការ​ដ្ឋា​ន​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា លោក ភៀក ប៊ុន​ឈឿន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០១៣៦៨៥ មុខងារ​ជា​នាយករង​នាយកដ្ឋាន​កិច្ចកា​រដ្ឋបាល​អគ្គលេខា​ធិ​ការដ្ឋាន​ក្រសួងការពារជាតិ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ និង កញ្ញា អ៊ួ​ង សុ​វ៉ាន់ដា​រ៉ា ឋានន្តរស័ក្តិ​វរសេនីយ៍ទោ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​១៩២០០៦ មុខងារ​ជា​នាយផ្នែក​កិច្ចការនារី​ការិយាល័យ​អប់រំ​ចិត្តសាស្ត្រ​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ក្រសួងការពារជាតិ​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នាយទាហាន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ( COVID-19) ទាំងពីរ​នាក់​នេះ គឺ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គ្រប់​ចំនួន​២​លើក​រួចមកហើយ ។

​កញ្ញា អ៊ួ​ង សុ​វ៉ាន់ដា​រ៉ា បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ និង​បាន​ចាក់​លើក​ទី​២ ដែលជា​ដូ​ស​បង្គ្រប់​ចុងក្រោយ នៅ​ខែមីនា ឆ្នាំ​២០២១ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួងការពារជាតិ​បាន​ចាក់​ជួន​កម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​ហូរហែ​មក​នោះ គឺជា​ប្រភេទ​វ៉ាក់សាំង​ឈ្មោះ ស៊ី​ណូ​ហ្វា​ម (Sinopharm) ជា​ជំនួយ​របស់​ប្រទេស​ចិន ៕

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.