ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ចម្លង​ដល់​អតីត Freshie Boy ! កូនប្រុស​អតីត​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ម្នាក់​ឆ្លង​ជំងឺ COVID-19

យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ឈ្មោះ ថៃ នរៈ​ពិ​ទូ មាន​អាសយដ្ឋាន​ឋិត​នៅ ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ផ្លូវដង្ហើម​កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ។​

​លោក ថៃ នរៈ​ពិ​ទូ ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត Freshie Boy លេខ​១​ប្រចាំឆ្នាំ​២០០៦ និង​អតីត​ជា​តារា​សម្តែង ព្រមទាំង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម ថៃ នរៈ​សត្យា អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ លោក ថៃ នរៈ​ពិ​ទូ ក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ នៅ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យីហោ «The Sound Family KTV» ពីបទ​រក្សាទុក​គ្រឿងញៀន និង​ក៏​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។

​ដោយឡែក ឯកឧត្តម ថៃ នរៈ​សត្យា ត្រូវជា​ឪពុក​បង្កើត​របស់លោក ថៃ នរៈ​ពិ​ទូ ក៏​ជួប​រឿង​ស៊យ​ដែរ​នា​អំឡុង​ឆ្នាំ​២០១៩ គឺ​ត្រូវ​បានបញ្ចប់​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​យ៉ាង​តក់ក្រហល់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៩/៨៦៦ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ឡើងកាន់​មុខតំណែង​មិន​ដល់​១​ឆ្នាំ​ផង (​តែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៧ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.