ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ឥទ្ធិពល COVID-19 ដ៏​ចង្រៃ ! ឯកឧត្តម​ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ បានទទួល​មរណភាព​បន្ទាប់ពី​ព្យាបាល​ជំងឺ COVID-19 អស់​រយៈពេល​ប្រមាណ​១០​ថ្ងៃ​

ឯកឧត្តម​ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ដែល​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ហៅ​ពេទ្យរុស្ស៊ី​) នា​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នោះ បានទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​៥០​នាទី ។​

​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​របស់​ក្រសួងសុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា ឯកឧត្តម​ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ បាន​ទួល​មរណភាព​ដោយសា​រវិ​ប​ត្ត​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ស្រួចស្រាល់ និង​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ ដោយសារ​វីរុស​កូ​វីដ​-១៩ លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ ។​

​ការបាត់បង់​ឯកឧត្តម​ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​មាន​ស្នាដៃ​មួយរូប​ខាង​ផលិត​ខ្សែភាពយន្ត ប្រលោមលោក និង​កំណាព្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​សព​ឯកឧត្តម​ព្រឹទ្ធាចារ្យ​បាន​សោយសុខ​នៅ​ឋាន​សុគតិភព​តរៀង​ទៅ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.