ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

​រាល​ពី​មន្ត្រី​តុលាការ​ដល់​មេធាវី​ហើយ ! មេធាវី​វ័យក្មេង​ម្នាក់​បាន​ឆ្លង​ជំងឺ COVID-19 នៅ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ

យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មាន​មេធាវី​ម្នាក់​ឈ្មោះ យស ស៊ី​រតនា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​មេធាវី​ក្រុមហ៊ុន កា​ណា​ត្រាស់ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​-១៩ (COVID-19) កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

​មេធាវី យស ស៊ី​រតនា ភេទ​ស្រី អាយុ​៣០​ឆ្នាំ បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី មាន​អត្តលេខ​១៣១៦ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ (​សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ជំនា​ន់ទី​៥) និង​ក្លាយជា​មេធាវី​ប្រកប​វិជ្ជាជីវៈ​ពេញសិទ្ធិ​នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី យស កម្ពុជា ឋិត​នៅ​បុរី​លឹម ឈាង​ហាក់ ផ្ទះ​លេខ​១០៧R ផ្លូវ​លេខ​០២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​មិនទាន់មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ឲ្យ​ដឹងថា មេធាវី យស ស៊ី​រតនា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19​រួចហើយ ឬ​យ៉ាងណា​នៅឡើយ​ទេ ។​

​គួរ​រំលឹក​ជូន​ថា ឯកឧត្តម យូ ប៊ុន​ឡេង អាយុ​៦៣​ឆ្នាំ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏​ធ្លាប់បាន​ឆ្លង​ជំងឺ COVID-19 ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​ផងដែរ ហើយក៏​ទទួល​បានការ​ជាសះស្បើយ​ពី​ជំងឺ​វិញ​នា​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ ។​

​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​ឆ្លង​ជំងឺ​COVID-19 ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន​១៤៩​នាក់ ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជូនដំណឹង​ឲ្យ​ដឹង​ដែរ​ថា មាន​ករណី​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន​១៤៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.