ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

រឿង​គួរ​បារម្ភ ! អាជ្ញាធរ​កំពុង​តាម​ស្វែងរក​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន​ជិត​៦០​នាក់ នៅ​រាជធានី​ភ្នំពេញ ដែល​មិនអាច​ទាក់ទង​បាន​យកមក​ព្យាបាល

កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​ឲ្យ​ដឹងថា មាន​ករណី​អ្នក​វិជ្ជមាន​មេរោគ​វីរុស​ផ្លូវដង្ហើម​កូ​វីដ​-១៩ (COVID-19) ចំនួន​៥៦​នាក់ ដែល​បាន​តេស្ត​រកឃើញ​នា​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នៅ​រាជធានី​ភ្នំពេញ ហើយ​ដែល​មិនអាច​ទំនាក់ទំនង​ដើម្បី​យកមក​ដាក់​ឲ្យ​សម្រាក​ព្យាបាល​តាម​និយាម​សុខាភិបាល​នៅឡើយ ។​

​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន​៥៦​នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​តេស្ត​រកឃើញ​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នោះ គឺ​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចក្រ ឌី​ន ហាន់ ឋិត​នៅ​ខណ្ឌមានជ័យ និង​ក្រុមអាជីវករ​ផ្សារ​អូរឫស្សី ឋិត​នៅ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា គិត​មកដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​បាន​ស្វែង​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 ទាំង​នោះបាន​ចំនួន​ជាង​២០​នាក់​ហើយ​ដើម្បី​យកមក​ដាក់​ឲ្យ​សម្រាក​ព្យាបាល គឺ​នៅសល់​ចំនួន​ប្រមាណ​ជាង​៣០​នាក់​ទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.