ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

​ឱ ភ្នំពេញ​អើយ ! រាជធានី​ភ្នំពេញ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 រហូតដល់​ចំនួន​៥៤៤​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៥៧៦​នាក់​ត្រឹម​រយៈពេល​តែមួយ​ថ្ងៃ

បន្ទាប់ពី​មាន​ករណី​ជំងឺ COVID-19 ចម្លង​រាតត្បាត​ដល់ក​ម្មករ កម្មការិនី​រោងចក្រ​រួចមក និង​ទោះបី​អាជ្ញាធរ​បានដាក់​បម្រាម​គោចរ​យ៉ាងណាក៏ដោយ ក៏​កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​អាជ្ញាធរ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 រហូតដល់​ចំនួន​៥៤៤​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៥៧៦​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ។​

​ដោយឡែក នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះដែរ មាន​ករណី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត អាយុ​៥៥​ឆ្នាំ រស់នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ហៅ​មន្ទីរ​ពេទ្យរុស្ស៊ី​) អស់​រយៈពេល​ប្រមាណ​១០​ថ្ងៃ​រួចមក ។​

​គួរបញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣ ៦០៤​នាក់ (​ក្នុងនោះ​មាន​ចំនួន ៣ ០៧២​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​) អ្នកជា​សះស្បើយ​ពី​ជំងឺ​ចំនួន ១ ៩៨៤​នាក់ (​ក្នុងនោះ​ចំនួន ១ ៤៦៣​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ) អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ៥៩១​នាក់ និង​មាន​ករណី​អ្នកជំងឺ​ស្លាប់​ចំនួន ២៩​នាក់ (២៤​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រកាសថា ស្លាប់​ដោយសារ​ជំងឺ COVID-19 និង ០៥​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ប្រកាសថា មិនមែន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ទេ ) ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.