កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ បានចេញសេចក្តីណែនាំមួយលេខ០០៤/២០២១ សណន ដោយបានសង្កត់ធ្ងន់ថា «…ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋានកងទ័ព ។ » ។
គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ Sinopharm ដែលជាជំនួយរបស់ប្រទេសចិនដល់កងកម្លាំងលើកទី១សរុបបានចំនួន ១៩០ ១០៦នាក់ ខណៈលើកទី២ចាក់បានចំនួន ១១២ ៧២៣នាក់ ៕