ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

សែន​សោកស្តាយ ! ភរិយា​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​សប្បុរសជន​មាន​ទឹកចិត្ត​ដ៏​ប្រសើរ​បវរ តែ​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​

កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ លោកជំទាវ ពេ​ជ ចន្ទ​មុនី ភរិយា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ឧបត្ថម្ភ​ផ្តល់​ជា​ចំណីអាហារ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​ទឹកចិត្ត និង​កាយវិការ​សប្បុរសធម៌​ក្នុងនាម​ជា​សប្បុរសជន​របស់លោក​ជំទាវ ពេ​ជ ចន្ទ​មុនី សមាជិកា​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​រួម​ក្រុមគ្រូពេទ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រឆាំងនឹង​ជំងឺ COVID-19 នៃ​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (TYDA) គឺ​ត្រូវបាន​ចាត់ទុកជា​អំពើ​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏​លេចចេញ​នូវ​រូបភាព​គួរ​ឲ្យ​សោកស្តាយ​ផងដែរ ដោយសារ​អំណោយ​សប្បុរសធម៌​ជា​ចំណីអាហារ​សម្រាប់​ញ៉ាំ​នោះ​ត្រូវបាន​សរសេរ​អក្សរ​ខ្មែរ​បិទ​ភ្ជាប់​នឹង​កញ្ចប់​ចំណីអាហារ​ខុសឆ្គង​ថា «​ញាំ​» ទៅវិញ ។

​លោកជំទាវ ពេ​ជ ចន្ទ​មុនី ត្រូវជា​កូនស្រី​បង្កើត​របស់​ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយក៏​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​មាន​ឥទ្ធិពល​មហិមា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.